ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ មានករណីរថយន្តក្រុមស៊ីម៉ាក មួយគ្រឿង ដែលមានស្លាកលេខរដ្ឋ៣៦៣-០០៧៧.ទិសដៅ បើកពី លិចទៅកើត ស្រាប់តែមកដល់ ចំណុចភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ.ក៏វេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ស្រាលសរុប១៥នាក់។សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ/១ឈ្មោះសួន ឆូត ភេទប្រុសស្លាប់/២ឈ្មោះសាង នី ភេទប្រុសអាយុ៥២ឆ្នាំរបួស/៣ឈ្មោះផន ផល ភេទប្រុសអាយុ៤៦ឆ្នាំរបួស/៤ឈ្មោះនៅ សម្បតិ្ត ភេទប្រុសអាយុ៤៦ឆ្នាំរបួស/៥ឈ្មោះហែង ឃឹម ភេទប្រុសអាយុ៤៩ឆ្នាំរបួ/៦ឈ្មោះអ៊ុត រតនា ភេទប្រុសអាយុ៤៥ឆ្នាំរបួស/៧ឈ្មោះហេង ម៉ុក ភេទប្រុសអាយុ៤៩ឆ្នាំរបួស/៨ឈ្មោះបឹក ភា ភេទប្រុសអាយុ៤៧ឆ្នាំរបួស/៩ឈ្មោះបាន ខា ភេទប្រុសអាយុ៧៨ឆ្នាំរបួស។សមត្ថកិច្ច បានបន្តទៀតថា ក្រៅពីនេះ មិនស្គាល់អត្តសញ្ញាណទេ ព្រោះឡានពេទ្យបានដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងអស់ហើយ បច្ចុប្បន្ន សាកសពនិងរថយន្តមិនទាន់យកទៅណានោះទេ សូមបញ្ជាក់ថា នៅពេលកើតហេតុក្រឡាប់រថយន្តនោះ មានកម្លាំងកងរាជអាវុធហត្ថស្រុកនិងសមត្ថកិច្ចប៉ូលិសស្រុក បានចុះទៅ ជួយអន្តរាគមន៍ ដល់ជនរងគ្រោះផងដែរ ក្នុងនោះ ប្រជាពលរដ្ឋដែលរស់នៅជិតកើតហេតុ បានជួយជនរងគ្រោះផងដែរ៕




































