​ភ្លើង​ធូប​សុំសិ​ល្យ៍​បាន​បំផ្លាញ​ផ្ទះមួយ​ខ្នង​របស់​គ្រសារ​កសិករ​ឲ្យ​ខ្លាយជា​ផេះ​

0

ខេត្តពោធិ៍សាត់​៖​ផ្ទះ​ពលរដ្ឋ​ជា​កសិករ​ក្រីក្រ​ម្នាក់​ត្រូវបាន​ភ្លើង​ឆេះ​គ្មាន​សល់​រូប​ទាំង​ទ្រព្យសម្បត្តិ​សម្ភារៈ​តិចតួច​ក៍​ត្រូវ​អគ្គីភ័យ​នេះ​លេប​ត្របាក់​គ្មាន​សល់​ដែរ​។​ដោយសា​តែ​ភ្លើង​ធូប​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១២​ថ្ងៃត្រង់​ទី​០១ ខែ​មិនា ឆ្នាំ​២០១៦​ស្ថិតក្នុង​ភួ​មិ​បឹង​ឈូក​ឃុំ​អន្លង​វិល ស្រុក​ណ្ដៀ​ង​ខេត្តពោធិ៍សាត់​។​

​លោក ស្រី ជំនិត​នាយ​ប៉ុ​ស្ត៍​អន្លង​វឹល​បាន​និយាយថា​៖​មានផ្ទះ​មួយ​ខ្នង​ទំ​ហ៊ំ​៥​គុណ​៦​ដំបូល​និង​ជញ្ជាំង​បាំង​ស្លឹក​ក្រាល​ក្ដា​រួមជាមួយ​សម្ភា​រះ​លើផ្ទះ​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​គ្មាន​សល់​របស់​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុក​ភារ​ម្យ អាយុ​៤៧​ឆ្នាំ​ភេទ​ស្រី​រស់នៅ​កើតហេតុ​ខាងលើ​។ លោក​បន្តថា​មុនពេល​កើតហេតុ​គ្រួសារ​មាន​ម្ដាយ​របស់​ជនរងគ្រោះ​ម្ចាស់ផ្ទះ​គាត់​អុជ​ធូប​សំ​សី​ល្យ៍ ភាវនា​ធ​ម៏​រូ​ចក​ដោត​និង​កំប៉ុង​ជើងធូប​ចោល​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ហើយក៍​នាំគ្នា​ចុះដី​ខ្លះទៅ​ធ្វើកា​និង​ទៅលេង​ផ្ទះ​គេ​អស់ពី​ផ្ទះ​ស្រាប់តែ​ភ្លើង​ធូប​នោះ​ទំនងជា​ធ្លាក់​ប៉ះ​ជញ្ជាំង​បាំង​ស្លឹក​ផង​ក៍​បង្កាត់​ទៅ​អគ្គីភ័យ​ឆាបឆេះ​អស់​តែម្ដង ។​

​លោក ហី​ុ​វ សេង​ហី​ុ​ម​អធិការនគរបាល​ស្រុក​កណ្ណៀង​ក៍បាន​ផ្ដាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​សូម​បងប្អូន​ប្រុងប្រយ័ត្ន​នៅ​អគ្គីភ័យ​នេះ​មុននឹង​ចាកចេញ​ត្រូវ​មើល​ឲ្យ​សព្វ​ជ្រុងជ្រោយ​នៅ​ភ្លើងចង្ក្រាន ភ្លើងទាន​ភ្លើង​ធូ​និង​ភ្លើង​កុងតាក់​អគ្គិសនី​ជាដើម សឹម​ចាកចេញ​និង​ត្រូវមាន​ទឹក​ពេញ​ពាង​អាង​ធុង​ក្បែរ​ផ្ទះ​ងាយស្រួល​មាន​ករណី​អគ្គីភ័យ​នេះ​កើតឡើង​ក្នុងកា​ជះ​ពន្លត់​ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​អគ្គីភ័យ​ងាយ​នឹង​ឆាបឆេះ​ណាស់​នៅពេល​យើង​ធ្វេស​ប្រ​ហេស​វា​ដូច​ករណី​ខាងលើ​ចឹ​ង​គ្រាន់តែ​ភ្លើង​ធូប​សោះ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​គ្មាន​សល់​៕

ffcc806da5efeccf43cdcdd9af2bfcb7 896ac476ead69bd55dc2d7d4b37bb7b1 7c510eba6ae3975e057b7247cafad0f5