ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ព្រឹកមានគណះប្រតិភូ កម្ពុជា.ថៃ.បានជុំណួបប្រជុំពិភាក្សាស្តីពីការចាក់ដី ពង្រីកផ្លូវថ្នល់ នៅនឹងមាត់ច្រកអន្តរជាតិជាំ សាងុាំ ការប្រជុំពិភាក្សាគ្នារវាងកម្ពុជា.ថៃ.នោះបានធ្វើឡើងនៅសាង៉ាំរីសតនិងកាស៊ីណូ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ការប្រជុំនោះភាគីថៃដឹកនាំដោយលោកយុតថាណា វិរីយះគិតទិ អភិបាលខេត្តស៊ីសាកេតនិងលោកវរសេនីយ៍ត្រី ស៊ុនឆៃយ៉ា ស៊ីចារើន មេបញ្ជាការកងពលលេខ៦ប៉ារ៉ា ព្រមទាំងសហការី២៥នាក់.ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ យឹមផាន់ ណា មេបញ្ជាការរងយោធភូមិភាគទី៤និងជាមេបញ្ជាការសមរភូមិទិសទី២និងលោកប៊ូសា ខន អភិបាលរងខេត្តនិងលោកហោជិន វិរយុទ្ធ អភិបាលនៃគណះអភិបាលស្រុកអន្លង់វែងនិងមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន២០នាក់។ខ្លឹមសារការប្រជុំ:ភាគីទាំងពីរលើកឡើងអំពីបញ្ហា.សុខភាពការព្យាបាល លក់ដូរទំនិញ.កែលំអរសោភ័ណ្ណភាពនៅនឹងមាត់ច្រកអន្តរជាតិជាំ សុវត្ថិភាពសន្តិសុខព្រំដែននិងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នច្រកជាំ សាង៉ាំ ទឹក.ភ្លើង.ថ្នល់ ជាដើមនេះ ជាមុខមាត់ប្រទេសទាំង២ទៅថ្ងៃអនាគត់៕




































