អាវុធហត្ថ​ស្រុក​សំរោង​ទង​ចេញ​ល្បាត​ពេលយប់​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​៣​នាក់​

0

កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០៣​នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​បង្ក្រាបបាន​ខណ​:​ពេលចេញ​ល្បាត​ពេលយប់​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​មានការ​សង្ស័យ​ឃាត់​សួរនាំ​ឆែក​ឃើញ​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​តែម្តង ។​
​សកម្មភាព​បង្ក្រាបបាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ២២ និង​១៥​នាទី​យប់​ថ្ងៃទី ០២ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិត​តាមផ្លូវ​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់ថា ជនសង្ស័យ​ទាំង​០៣​នាក់ ទី​១-​ឈ្មោះ​ជុំ សារ៉ាត់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដក់ពរ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ទី​២-​ឈ្មោះ​ឃុន ខា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​តា​គៀត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង និង​ទី​៣-​ឈ្មោះ​ខែ​ន ភិ​រួត ភេទ​ប្រុស អាយុ ២១​ឆ្នាំ​នៅ ភូមិ​តា​គៀត​ជាមួយគ្នា ។​
​សមត្ថកិច្ច​ប្រាប់ទៀតថា បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ឆែក​ឃើញ​មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៦​កញ្ចប់ ម៉ូតូ​ម៉ាក FZ មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD.0222 ពណ៌​ខ្មៅ លុយ ៥០​ដុល្លា លុយ​ខ្មែរ​ចំនួន ១៣​ម៉ឺន​រៀល ទូរស័ព្ទ ០៤​គ្រឿង និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនទៀត ។​
​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ថា កំលាំង​អាវុធហត្ថ​ស្រុក​សំរោង​បានចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ក្នុងភូមិ​សាសន៍​របស់ខ្លួន​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែង​អាច​កើតមាន រក្សា​សន្តិសុខ​សណ្តាប់​ជួន​ប្រជាពលរដ្ឋ អនុវត្តន៍ តាម​គោ​លន យោ​បាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងនោះ​អាវុធ​ដាក់​កំលាំង​តាម​ទីប្រជុំ កន្លែង​លក់​គ្រឿងអលង្កា ទូរ​លក់​មាស​ដូរ​ប្រាក់ វីត និង​គ្រប់​គោលដៅ​សំខាន់ៗ​ជាច្រើន​ទៀត ។​
​បច្ចុប្បន្ន​ជន​ចែកចាយ​គ្រឿងញៀន​ទាំង​០៣​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​កាន់​ប​ញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មិនា​នេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។​photo_2016-03-03_11-09-03 photo_2016-03-03_11-09-01 photo_2016-03-03_11-08-58 photo_2016-03-03_11-08-56 photo_2016-03-03_11-08-54