(​រថយន្ត​Lexus470​បើក​មិន​ប្រ​យ​ត្ន័​បុក​គោ​មេ​ផើម​ងាប់​នៅ​ស្រុក​ស្វាយទាប​

0

ខេត្តស្វាយរៀង​:​រថយន្ត​Lexus 470​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បុក​មេគោ​ផើម​ងាប់​ភ្លាមៗ​ខណៈដែល​កំពុងធ្វើដំណើ​រលើ​ផ្លូវជាតិ​លេខ​១​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​Lexus បុក​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦:៣០​នាទី​យប់​ថ្ងៃទី​២​ខែ​មិនា​ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ព្រៃ​សង្ឃ័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។ បើតាម​សមត្ថ​បាន​ឲ្យ​ដឹងថា​៖​មុនពេល​កើតហេតុ​មាន​រថយន្ត​Lexus470​មួយគ្រឿង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 3989 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លុះ​មក​ចំនុចកើតហេតុ​ស្រាប់​តែមាន​មេគោ​ផើម​មួយ​ក្បាល​រត់​កាត់​ទទឹង​ថ្នល់​ស្របពេល​រថយន្ត​Lexus470​មកដល់​ហ្វ្រាំង​មិ​ជាប់​ក៏​បណ្តាល​ឲ្យ​បុក​មេគោ​ប៉ើង​ទៅខាង​ឆ្វេង​ដៃ​ជាង​១០​ម៉ែត្រ​ងាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តងទៅ​។​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖​ក្រោយពី​បុក​មេគោ​រួចមក​សមត្ថកិច្ច​ចុះ​កន្លែងកើតហេតុ​ប៉ុន្តែ​ម្ចាស់​គោ​មិន​ហ៊ាន​ចេញមុខ​នោះទេ​មិនដឹងថា​ម្ចាស់​នៅ​ណា​ទេ​។​ហើយ​រថយន្ត​Lexus470​ដែល​បុក​មេគោ​នោះ​ខូចខាត បែក​ចង្កៀង​ខាងឆ្វេង បែក​កាង ប៉ើង​ដំបូល និង ផ្ទុះ​ពោង​២​ផងដែរ​។​ចំណែកឯ​មេគោ​រថយន្តបុក​ងាប់​នោះ​ត្រូវបាន​ម្ចាស់​រថយន្ត​លើកដាក់​រថយន្ត​ទៅដោយ​ពុំ​ឃើញ​មាន​ម្ចាស់​គោ​ចេញមុខ​ដោះស្រាយ​៕​  ដោយ  នុត​នាង​

photo_2016-03-03_12-05-06 photo_2016-03-03_12-04-58 photo_2016-03-03_12-04-56