កំពង់ស្ពឺ=បុរសម្នាក់បានដើរវាយតប់ទាំងមនុសុ្ស និងសម្ភារៈអ្នដ៏ទៃពេញផ្លូវជាតិលេខ៤ត្រូវបានសមត្ថកិច្ច និងពលរដ្ឋបានចាប់ចងដៃហើយបានអំពាវរក ក្រុមគ្រួសារឲ្យមកទទួលយកទៅអប់រំ ខណៈជនបង្កត្រូវបានគេដឹងថាបានប្រើសារធាតុញៀនរហូតហួសកម្រិតវង្វេងវង្វាន់
លែងដឹងខុសត្រូវលែងស្គាល់ទាំងផ្ទៈ និងសាច់ញាតិ ។
បុរសដែលវង្វេងវង្វាន់វាយគេវាយឯងនៅលើផ្លូវជាតិមិនទាន់ត្រូវបានអ្នកណាស្គាល់ឈ្មោះនៅឡើយទេ ហើយករណីនេះបានកើតឡើងម៉ោង១០និង ០០នាទីព្រឹកថ្ងៃទី ០៣ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជនញៀនថ្នាំខាងលើ មានស្លៀកពាក់ខោអាវកីឡា មានសប្បុរស ក្បាលត្រង៉ោលមាឌធំ បានដើរស្ទាក់រថយន្ត និងម៉ូតូដែលធ្វើដំណើរតាមដងផ្លូវបានទាត់ធាក់បង្កការភយ័ខ្លាចដល់អ្នកដំណើរ ។
សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងជនបង្កការភយ័ខ្លាចខាងលើ មិនបានចេញមកពីប្រភពណាទេតែពេលបានមកដល់ចំណុចកើតបានលោតវាយនិងស្ទាក់រថយន្ត ម៉ូតូរករឿងមិនរើសមុសឡើយ ។ប្រភពបានបន្តថា ដោយឃើញពីទង្វើដ៏កាចរបស់បុរសខាងលើសមត្ថកិច្ចបានសុំគោលការចាប់ចងការពារបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ក្រោយពីបានចាប់ចងសមត្ថកិច្ចក៏បានអំពាវនាវរកក្រុមគ្រួសារឲ្យមកទទួលយកទៅអប់រំកែប្រែវិញផងដែរ ។ ពត៏មានចុងក្រោយពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា បុរសដែលប្រើថ្នាំហួសកម្រិតខាងមានអាស្រយ័ដ្ឋាននៅម្តុំផ្សាថ្នល់ទទឹង ភូមិព្រៃគុយ ដែលជននេះជាមនុស្សញៀនថ្នាំយូរមកហើយ ចុងក្រោយនេះបែបជាប្រើថ្នាំញៀនលើសកម្រិតបណ្តាលឲ្យវង្វេងវង្វាន់បាត់បងស្មារតី ភ្លេចការចងចាំរហូតដើរលែងចូលផ្ទៈបែបនេះ ។
ការប្រើគ្រឿងញៀនលទ្ធផលដែលទទួលបាន គឺបាត់បង់កិត្តយសគ្រួសារ ខូចខាតទ្រព្យសម្បត្តិគ្រួសារ បាត់បងអនាគត ចុងក្រោយគ្រឿងញៀននិងសម្លាប់អាយុជីវិតអ្នកបន្តទៀត ដូចមានតែខ្លួនយើងទេដែលត្រូវជៀសឲ្យឆ្ងាយពីគ្រឿញៀន ហើយត្រូវបេជ្ញាចិត្តថាទេចំពោះគ្រឿងញៀន ៕ ដោយ ភ្នំស្រួច




































