​ ​បុរស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ កាប់​ប្រពន្ធ​ឲ្យ រងរបួស​ក្បាល​ហូរឈាម​ដេរ​ជាច្រើន​ត្នេ​រ​

0

​ភ្នំពេញ​៖​បុរស​ជា​ប្ដី ចិត្ត​ដិ​រ​ឆ្ឆាន ស្រវឹងស្រា​និង​សង្ស័យ​ញៀន ថ្នាំ កើតការ​មួរ​ម៉ៅ​បោកម្ទិចកម្ទីរ​សំភា​រះ​ក្នុងផ្ទះ​និង​រករឿង​ប្រពន្ធ​និង​កូន ព្រមទាំង​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្រពន្ធ បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ហូរឈាម​ដេ​ជាច្រើន​ត្នេ​រ រួច​រត់គេច​ខ្លូន​ទើប បង្ក​ឲ្យ​មានការ​ភ័យខ្លាច​និង​ភ្ញាក់ផ្អើល​

ដល់​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​មក​អន្តរាគមន៍​ដេញតាម​ចាប់​ក្របួច​ជនសង្ស័យ​ជា​ប្ដី​បាន​ភ្លាមៗ​ដើម្បី​យកមក​ធ្វើការ​សាកសួរ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៦ នៅ​ចំណុច ផ្ទះ​លេខ ២៥ ៩៣ ផ្លូវ​បេតុង ភូមិ​៥ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​​នាយប៉ុស្ដិ៍​នគរបាល​ច្រាំង​ចំរេះ​ទី​២ លោក ណុះ សា​វី បាន​ឲ្យ​ដឹងថា បុរស​ជា​ប្ដី​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​សាន់ ម៉ាត់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​ឥស្លាម មានមុខ​របរ នៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ជាមួយ ប្រពន្ធ​និង​ជា​ជនរងគ្រោះ​ឈ្មោះ​ហ៉ី​ម ម៉ៃ​សង អាយុ​៥៦​ឆ្នាំ ជា​ជនជាតិ​ឥស្លាម មានមុខរ​បរជា​អ្នកដើរ​ទិញ​សំបក​ខ្លង​ម្សៅ តាម​ភូមិ​ទៅ​លក់​ឲ្យ​អ្នក​លាយ​ម្សៅ​និង​បក​ខ្ទឹម​ឲ្យ​គេ​ក្នុង​មួយ​គីឡូក្រាម​៥០០​រៀល ។​

​បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពីរ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ប្ដី​របស់គាត់​”​សាន់​ម៉ាត់​” ជា​ពោះម៉ាយ​មានកូន​២​នាក់​និង​បាន​លែងលះ​ជាមួយ​ប្រពន្ធ ដើម​ដាច់ស្រេច​ហើយ​ទើបបាន​ស្គាល់គ្នា​ជាមួយ​គាត់​”​ហ៉ី​ម ម៉ៃ​សង​”​ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ និង​បាន​ចាប់ដៃគ្នា​ជា​ប្ដី​ប្រពន្ធ​តាំងពីរ​ឆ្នាំ​១៩៩៤​មក​ម្លេះ រយះពេល​ជា​២០​ឆ្នាំនេះ​គាត់​មិនមាន​កូនចៅ​ជាមួយគ្នា​ទេ មកទល់​បច្ចុប្បន្ននេះ ដោយឡែក​ប្ដី​របស់គាត់​ពីរ​មុន​មាន​រត់​
​ម៉ូតូឌុប ប៉ុន្តែ​ថ្ងៃ​ណាក៍​ស្រវឹង​ដែរ និង​ប្រើប្រាស់​ថ្នាំញៀន​ទៀត ដោយ​១​ថ្ងៃៗ​លេង​តែ​ល្បែង ដោយ​ការ​ចាញ់ល្បែង​ក៍​លក់ ម៉ូតូ​ចោល​ទើប​គ្មាន​ការងារ​ធ្វើ​ទល់​សព្វថ្ងៃ​នៅតែ​ផ្ទះ​។​ស្ត្រី​រងគ្រោះ​បាន​បន្តថា ចាប់តាំងពីរ​ប្ដី​របស់គាត់​គ្មាន​ម៉ូតូ​រត់​ឌុប គឺ​មិនដែល​នៅផ្ទះ​ទេ ដើរ​តែ​ផឹក​ស្រវឹង​រាល់ថ្ងៃ និង​ជេ​រ៍​ប្រ​ម៉ា​ត​រូបគាត់​និង​បោក​កម្ទិចកម្ទីរ​សំភា​រះ​ក្នុងផ្ទះ​បានក្លាយ​ទៅជា​ទ​ន​ម្លា​ប់​ទៅហើយ​ប៉ុន្តែ​ប្ដី​របស់គាត់​ពុំដែល​វាយ​គាត់​សូម្បី​តែមួយ​ដៃ​ឡើយ ទើបតែ​ពេលនេះ​ប្ដី​គាត់​បាន​ទាញ​
​ដាវ​មក​កាប់​ចំ​ពី​រលើ​ក្បាល​របស់គាត់​បណ្ដាល​ឲ្យ​រងរបួស​ហូរឈាម​ដេរ​ជាច្រើន​ត្នេ​រ​បែបនេះ ទើប​គាត់​សម្រេច​”​ហ៊ីម​ម៉ៃ​សង​”​ប្ដឹងទៅ​សមត្ថ​​កិច្ច​ប៉ុស្ដិ៍នគរបាល​ច្រាំង​ចំរេះ​ទី​២​ឲ្យ​ឃាត់ខ្លួន​តែម្ដង ។​

​លោក ណុះ សា​វី នាយប៉ុស្ដិ៍​នគរបាល​ច្រាំង​ចំរេះ​ទី​២ បាន​បញ្ជាក់ថា ក្រោយពីរ​ទទួលបាន​សេចក្ដីរាយការណ៍​ពីរ​ប្រ ជា​ពលរដ្ឋ​ថា មាន​ករណី ប្ដី​កាប់​ប្រពន្ធ​បណ្ដាល​ឲ្យ​រងរបួស រយះ​ក្បាល​ហូរឈាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​បានមក​អន្តរា​គម​​ន៍​ភ្លាមៗ​ដោយ​ឃាត់ខ្លួន​បុរស​ជា​ប្ដី ខណៈ​បុរស​ជា​ប្ដី​បម្រុង​​រត់គេចខ្លួន ក្រោយពីរ​ធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​ហើយ​នោះ ។​

​សូមបញ្ជាក់ថា បុរស​ជា​ប្ដី ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​​ទី​២ បញ្ជូនទៅ​ឃុំខ្លួន​សាកសួរ​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋា​​ន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៃ​ផ្លូវច្បាប់ ៕​ហាស់ កំសាន្ដ​

photo_2016-03-03_15-11-32 photo_2016-03-03_15-11-25 photo_2016-03-03_15-11-15 photo_2016-03-03_15-11-10