​ ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជាអធិបតីពិធី ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥  ទិវា​អន្តរជាតិ​នារី​៨​មិនា

0

ភ្នំពេញៈនៅ​វិមាន​ព្រឹ​ទ្ឋ​សភា បានរៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១០៥ ( ១៩១១-២០១៦ ) ទិវា​អន្តរជាតិ​នារី​៨​មិនា ក្រោម​ប្រធានបទ វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯ​ឧ នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹ​ទ្ឋ​សភា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦ ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នានា​លើ​សកលលោក បាន​ប្រារ​ព្ឋ​ពិធី​អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មិនា ក្នុងការ​រំលឹក​ពី​ការតស៊ូ​របស់​ស្ត្រី ក្នុងការ​ទាមទារ​សិ​ទ្ឋ សេរីភាព ប្រជាធិបតេយ្យ និង​ការអនុវត្តន៍ សិ​ទ្ឋ​ស្មើរ​ភាព​រវាង​បុរស​និង​ស្ត្រី ដោយ​ពិនិត្យមើល​លើស​មិ​ទ្ឋ​ផល​សម្រេចបាន បញ្ហា​ប្រឈម​នៅ​សេសសល់ ដើម្បី​រៀបចំ​ផែនការ​សម្រាប់​អនុវត្ត​ជា​បន្តទៅ​ឆ្នាំ​មុខ​ទៀត ឆ្ពោះទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ។ លោកជំទាវ​រដ្ឋមន្ត្រី​បន្តថា ឆ្នាំនេះ​ក្រសួង​កិច្ចការនារី បាន​ជ្រើស​យក​ប្រធានបទ វិនិយោគ​លើ​សមភាព​យេនឌ័រ​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ប្រធានបទ​នេះ​បាន​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ថ្លែង​នា​កិច្ចប្រជុំ ប្រមុខ​ដឹកនាំ​ពិភពលោក នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្តីពី​សមភាព​យេនឌ័រ និង​ការលើកកម្ពស់​ភាព​អង់អាច​របស់​ស្ត្រី ផ្តោតលើ​ចំណុច​អាទិភាព​គន្លឹះ​ចំនួន​៤ ព្រមទាំង​មាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ក្របខណ្ឌ​អភិវឌ្ឍ​ថ្មី​ជាស​កល គោល​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ( ឆ្នាំ​២០១៥-២០៣០ ) ។ ប្រធានបទ​នេះ បានបង្ហាញ​អំពី​តម្រូវការ​នៃ​ការ​កៀរគរ​ធនធាន​ហិរញ្ញ វត្ថុ និង​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្នា សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ជា​សាកល​នេះ​ឱ្យបាន​ជោគជ័យ នៅត្រង់​គោលដៅ​ទី​៥ ក្នុងចំណោម​គោលដៅ​ទាំង​១៧​នៃ គោល​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។
ឯ​ឧ នៃ ប៉េ​ណា បាន​មានប្រសាសន៍ថា នារី​គឺមាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការដឹកនាំ​សង្គមជាតិ គឺមាន​សិទ្ធ​ស្មើរ​និង​ប្រុស​ដែរ ដូច្នេះ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​បេក្ខភាព​ជានា​រី គ្រប់​ស្ថាប​ណ្ណ័​គ្រប់​អង្គភាព​កំពុង​បម្រើ​ការងារ​នៅក្នុង​សង្គម ត្រូវតែ​បន្ដ​បង្កើន​សមត្ថភាព ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ ព្រោះ​នារី​ជា​ឆ្នឹង​ខ្នង​សេដ្ឋកិច្ច​ដ៍​សំខាន់​មិនអាច​ខ្វះ​បាន ដោយហេតុថា​រាជរដ្ឋាភិបាល​បានផ្ដល់​សិទ្ធិ​ឲ្យ​នារី​ចូលរួម​ជា​កំលាំងចលករ ដ៍​សំខាន់​ក្នុងការ​រួមចំណែក​ជំរុញ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ឯ​ឧ អនុប្រធាន​ទី​១​បញ្ជាក់ថា កន្លងមក​ក៍​ដូច​បច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កិ​តិ្ដ​យស ស​មាគ​នារី​កម្ពុជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ សម្តេច​តែងតែ​ផ្តល់ជំនួយ​ស្មារតី​និង​សម្ភារៈ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ខ្មែរ និង​គ្រួសារ​ខ្មែរ ព្រមទាំង​លើកទឹកចិត្ដដ​ល់​នារី​នៅ​គ្រប់​បណ្ដា​ក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា ឲ្យ​មានតម្លៃ និង​មានលទ្ធភាព​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ៕Sequence 48.Still006 Sequence 48.Still005