ខេត្តរតនគីរីៈ អាជីវករក្នុងផ្សារក្រុងបានលុង បានលើកឡើងអំពីទុកលំបាក ដែលពួកគាត់ប្រឈម និង ការលក់មិនដាច់ ដោយផ្លូវចូលក្នុងផ្សារតូចចង្អៀត មិនមានភ្លើងអគ្គីសនីយ៍គ្រប់គ្រាន់ ហប់មិនមានខ្យល់ចេញចូល និងបង់ពន្ធថ្លៃតូបប្រចាំឆ្នាំ ជូនសហគ្រាស ហេងដារា លើសពីកិច្ចសន្យាសៀវភៅបន្ទុក។
ការលើកឡើងពីទុកលំបាកនេះពួកគាត់បានលើក ក្នុងអង្គវិធី វេទិការសាធារណៈ លើដី៥៤ម៉ែត្រ x ១១០ម៉ែត្រ នៅមុខផ្សារក្រុងបានលុង នារសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ដោយមានឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគីរី ជាប្រធាន នៃអង្គវេទិការ និងមានការចូលរួម ពីសំណាក់ឯកឧត្ដម គីម សេង ប្រធាក្រុមប្រឹក្សាផ្នែកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងអោយរាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួម ពីមន្រី្តពាក់ព័ន្ធថ្នាក់ខេត្ត ថ្នាក់ក្រុងមមួយផងដែរ។
យោងតាមការលើកឡើងរបស់អាជីវករលក់ដូរក្នុងផ្សារ និងក្រៅជុំវិញផ្សារក្រុងបានលុង បានអោយដឹងថា សហគ្រាស ហេងដារា វិយោគផ្សារក្រុងបានលុង មិនបានអនុវត្តអោយបានត្រូវ ទៅតាមកិច្ចសន្យាសៀវភៅបន្ទុកនោះទេ ដោយការបង់ថ្លៃតូប ១.២៥ ម៉ែត្រការេ ក្នុងសៀវភៅបន្ទុកកំណត់៤០ដុល្លាក្នុងមួយឆ្នាំ តែពួកគាត់ត្រូវបង់អោយក្រុមហ៊ុន៩០ដុល្លា តាំងពីឆ្នាំ២០០៨ រហូតមក។ អាជីវករខ្លះទៀត បានលើកឡើងថា ទាត់បានទិញតូបមានតម្លៃថ្លៃហើយនៅមុខគេ ដោយក្រុមហ៊ុនសន្យាថា មិនមានតូបលក់ព័ទ្ធពីក្រៅទៀត។ (សុំស្ដាប់សំដីពួកគាត់លើកឡើង)
ជុំវិញករណីដែលអាជីវករលើកឡើងខាងលើនេះ ឯកឧត្ដម គីម សេង ប្រធានក្រុមប្រឹក្សាផ្នែកច្បាប់ បានមានប្រសាស្ត្រថា នេះផ្ដើមចេញពីការ មិនទាន់បានប្រគល់ទីតាំងដែនវិនិយោគអោយបានច្បាស់លាស់ តាមចំណុចទី៥ នៃសជណ លេខ១០៨៦ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីការបង្កើតគណៈកម្មការ មានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តរតនគីរី អាជ្ញាធរក្រុងបានលុង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគីរី ធ្វើការប្រគល់ទទួល ទីតាំងផ្សារបានលុងជូនក្រុមហ៊ុនហេងដារា គ្រប់គ្រងអោយបានច្បាស់លាស់។
លោក អ៊ុក សំអុល ក៏បានបញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរ ដកហូតពីក្រុមហ៊ុន គឺជាទីតាំងដីសាធារណៈរបស់រដ្ឋ។ (សំស្ដាប់សំដីលោក អ៊ុក សំអុលអភិបាលក្រុង)មុននិងបញ្ចប់វេទិការសាធារណៈនេះ ឯកឧត្ដម លី ធុជ ក៏បានសន្យាថា និងបញ្ចប់បញ្ហាវិវាត រវាងក្រុមហ៊ុននិងអាជ្ញាធរ ដោយអោយគណៈកម្មការ ធ្វើការវាស់វែងកំណត់ទីតាំងដែនវិនិយោគ អោយបានត្រឹមត្រូវ ព្រមទាំងវិភាក្សារ ជាមួយក្រុមហ៊ុន និងស្ថាប័នពាក់ ដើម្បីទទួលយកបញ្ហា ដែលកើតមានឡើង ដោះស្រាយជូនពួកគាត់៕ សាវុទ្ធ




































