ប្ររ​ជា​ពលរដ្ឋ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ទទួលបាន​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ថ្មី​១​ខ្សែ ប្រវែង ១៨៧,៥​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ដង្កោ​ឆ្នាំ​២០១៥

0

ភ្នំពេញៈ ​ផ្លូវ​បេតុង​ឆ្អឹង​ដែក​១​ខ្សែ​ដែលមាន ទទឹង​០៤​ម៉ែត្រ ប្រវែង ១៨៧,៥​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ឆ្នាំ​២០១៥ ដែល​ទើប​ស្ថាបនា​រួច​កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ធ្វើ​ការចុះពិនិត្យ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ រួម​ដំណើរ​ដោយ​លោក វើក សាមឿន ចៅសង្កាត់​ដង្កោ និង​មន្ត្រីរាជការ​សាលាខណ្ឌ សង្កាត់ នា​ព្រឹក​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ លោក នុត ពុធ​ដា​រ៉ា បាន​ផ្តាំផ្ញើរ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ពាំនាំ​នូវ​ការយកចិត្តទុកដាក់ ពី​សំណាក់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល​តែង​បានគិត​គូរ​ដល់​ការលំបាក បញ្ហា​កង្វល់​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។ លោក​អភិបាល​ក៏បាន​ទទួលយក​នូវ​សំណូមពរ កង្វល់ និង​តម្រូវការ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយនឹង​យកទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។
លោក​វើក សាមឿន ក្នុងនាម​អាជ្ញាធរ​សង្កាត់​និង បងប្អូន​ប្រជាពលរដ្ឋ​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ ហើយ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​តែង​បានគិត​គូរ​ដល់​ការលំបាក​របស់​ពួកគាត់ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​មូលដ្ឋាន​បានល្អ​ប្រសើរ​។​
គួរ​បញ្ជាក់ថា​៖ ផ្លូវ​បេតុង​០១​ខ្សែ ស្ថិតក្នុង​ភូមិ​តា​ឡី សង្កាត់​ដង្កោ ដែល​បាន​ចុះ​ពិនិត្យ​នាឱកាស​នេះ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ទទឹង​០៤​ម៉ែត្រ ប្រវែង ១៨៧,៥​ម៉ែត្រ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ឆ្នាំ​២០១៥ ។ ដោយឡែក​សម្រាប់​សង្កាត់​ដង្កោ ទាំងមូល​បានទទួល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ដែលជា​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ​ឆ្នាំ​២០១៥ បាន​ចំនួន ០៣​ខ្សែ ដោយ​០១​ខ្សែ​ស្ថិត​ក្នុងភូមិ​សំបួរ ប្រវែង ៣០១,២៥​ម៉ែត្រ ទទឹង ៥​ម៉ែត្រ​, ០១​ខ្សែ​ទៀត ស្ថិតក្នុង​ភូមិ​ម័ល ប្រវែង​២០០​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ និង​០១​ខ្សែ ស្ថិតក្នុង​ភូមិ​តា​ឡី ដែល​បាន​ចុះ​ពិនិត្យ​នា​ព្រឹក​នេះ ៕​

photo_2016-03-03_18-42-29 photo_2016-03-03_18-42-27 photo_2016-03-03_18-42-22 photo_2016-03-03_18-42-19