ខេត្តរតនគីរី ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទីល្ងាចថ្ងៃទី០៣ខែមិនាឆ្នាំ២០១៦ត្រង់ចំណុចមុខភូមិគ្រឹះធីសុខាស្ថិតក្នុងភូមិឡាប៉ូសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី។
បុរសរងគ្រោះថ្នាក់នេះមានឈ្មោះឆនហង្ស(ហៅទឺម)ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបកម្មកររស់នៅភូមិសិលសង្កាត់យក្ខឡោមក្រុងបានលុង។
តាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះបើកម៉ូតូឌុបគ្នាពីរនាក់ជិះម៉ាកឌ្រឹមសង់សេរីឆ្នាំ២០១០ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម១J២១៧២បើកបរក្នុងទិសដៅពីកើតទៅលិចលុះឃើញសមត្ថកិច្ចកំពុងធ្វើចរាចរណ៍ជនរងគ្រោះក៍បើកម៉ូតូត្រឡប់ក្រោយដើម្បីទៅយកមូកសុវត្ថិភាពតែពេលនោះសមត្ថកិច្ចម្នាក់ដែលពួនក៍មករារាំងខណៈម៉ូតូកំពុងលឿនក៍បានបុកចំដៃសមត្ថកិច្ចកាន់អេកូមលើផ្ទៃមុខជនរងគ្រោះបណ្តាលឲ្យរេចង្កូតម៉ូតូធ្លាក់ទៅចញ្ចើមផ្លូវខាងឆ្វេងបុកនិងបង្កូលបណ្តាលឲ្យបាក់ភ្លៅខាងឆ្វេងនិងរងរបួសត្រង់ចង្កាយ៉ាងធ្ងន់ធ្ងរត្រូវបានឡានសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ផងដែរ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរីឯម៉ូតូសមត្ថកិច្ចអូសយកមករក្សាទុកនៅស្នងការនគបាលចរាចរណ៍ជើងគោកខេត្តរងចាំការដោះស្រាយជាក្រោយ៕ យក្ស ឡោម




































