ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានម្ចាស់កាបូបនិងប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍មនោរម្យ ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូបពីគូរសង្សាមួយគូរបានសម្រេច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវកម្ពុជាក្រោម នៅចណុចជិតអតីតផ្សារទំនើប សីធនី ស្ថិតក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈឹម សិលា អាយុ២២ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិ ប៉ប្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ផន ធីតា អាយុ១៦ ឆ្នាំ ស្នាក់នៅផ្ទះជួលនៅម្ដុំផ្សារដីហុយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា នៅមុពេលកើតហេតុរូបនាងនិងសង្សាបានជិះម៉ូតូម៉ាកឡេត ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ1CQ-7042. ជិះមកពីកោះពេជ្យតាមបណ្ដោយផ្លូវកម្ពុជាក្រោមបំណងត្រលប់ទៅផ្ទះវិញ ពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីសង់ជិះមកជិតនិងធ្វើសកម្មភាពឆក់កាបូបពីរូបគេតែម្ដង។ ក្រោយពីឆក់រួចជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវរូបនាងនិងសង្សាជិះម៉ូតូដេញរហូតដល់គល់ស្ពានអាកាស៧មករាទើបជនសង្ស័យជិះម៉ូតូទៅបុកឃឿនផ្លូវបណ្ដាលអោយដួល។
ជនរងគ្រោះបានបន្តថាពេលដែលដួលម៉ូតូកាបូបជនសង្ស័យបានធ្លាក់កាបូបពីដៃ ហើយជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានរត់មករើសកាបូបក៏ត្រូវសង្សារបស់នាញជិះម៉ូតូបុកនិងស្រែកថាចោផ្អើលអ្នកនៅជិតចាប់បានម្នាក់ចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ជនសង្ស័យនិងប្រគល់អោយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាដើម្បីចាត់ការបន្ត៕ដោយ៖ជីម ភារ៉ា




































