ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ហើម​ស្អុយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ក្រុង​បាវិត

0

ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ​ហើម​ស្អុយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ទាំង​ព្រឹក​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨:១៥​នាទី​ព្រឹក​ថ្ងៃទី​៣​ខែ​មិនា​ឆ្នាំ​២០១៦​នៅក្នុង​ស្រះ​ទឹកធំ​មួយ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហាយ​ផាត​ឡែ​ន​ដែរ​កំពុង​ស្ថាបនា​នៅក្នុង​ភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង​។​បើតាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចក្រ​ម្ទេស​បាន​ឲ្យ​ដឹងថា​៖​ដោយ​ទទួលបាន​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​សាកសព​អណ្តែត​ទឹក​លោក​បាន​ដឹកនាំ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ចូលរួម​និង​មន្ត្រី​ជំនាញ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​និង​គ្រូពេទ្យ​ខេត្ត​មក​ពិនិត្យ​សាកសព​ដើម្បី​ចុះមក​ពិនិត្យ​សាកសព​។​ក្រោយពី​ពិនិត្យ​សាកសព​រួចមក​សមត្ថ​កិច្ច​ពុំបាន​រកឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​ស​ង្ស​យ័​ថា​ជា​អំពើ​ឃា​ត្ត​កម្ម​នោះ​ទើប​សណ្ឋាន​ថា​ជា​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ប្រហែលជា​លង់​២​ទៅ​៣​ថ្ងៃ​មកហើយ​។​ហើយ​សាកសព​ដែល​ស្លាប់​អណ្តែត​ទឹក​នេះ​គឺ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​ដោយ​សភាព​សព​ហើម​មាន​ធុម​ខ្លឹ​ន​ស្អុយ​ហើយ​និង​មិនដឹងថា​ជា​ជនជាតិ​អ្វី​ច្បាស់​នោះដែរ​គឺមាន​ស្លៀកពាក់​អាវ​ពណ៌​ស ខោ​ពណ៌​ខ្មៅ​ហោប៉ៅ​៦​ស្បែកជើង​ពណ៌​ក្រ​ម៉ៅ​កំពស់​ប្រហែល​១​ម៉ែត្រ​៧០​ជាង​។​ហើយ​សមត្ថកិច្ច​យើង​ធ្វើការ​ស្រាវជ្រាវ​តាម ក្រុមហ៊ុន រោងចក្រ ក៏​គ្មាន​បាត់​សមាជិក​នោះដែរ​។​និង​ក្រោយ​ពិនិត្យ​សាកសព​បុរស​ខាងលើ​រួចមក​ខាង​មន្ត្រី​ជំនាញ​ប្រគល់​សាកសព​ឲ្យ​ទៅខាង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រកម្ទេស​ប៉ុន្តែ​សភាព​សព​ហើម​ស្អុយ​និង​មាន​ធុម​ខ្លឹ​ន​ហើយ​នោះ​ក៏បាន​ប្រគល់​ឲ្យ​ទៅខាង​តាអាចារ្យ​យកទៅ​កប់​នៅ​ក្នុ​វត្ត​សុ​វណ្ណា​រាម​ដែល​នៅ​ជិត​ទីនោះ​ទៅ​ដើម្បី​រងចាំ​សាច់ញាតិ​មករក​។​បើតាម​មហាជន​វិញ​បានដាក់​ការសង្ស័យថា​ជា​អំពើ​ឃា​ត្ត​កម្ម​សំលាប់​ហើយ​យក​សព​ទៅ​ទំលាក់​ទឹក​បំបិត​ភ​ស្ត័​តាង​។​ទោះបីជា​យ៉ាង​សមត្ថកិច្ច​កំពុងតែ​ចុះ​ស្រាវជ្រាវ​បន្តទៀត​ដើម្បី​ស្វែងរក​ការពិត​ចំពោះ​ករណី​ខាងលើនេះ​ថា​តើ​បណ្តាលមកពី​អ្វី​អោយ​ពិតប្រាកដ​។​

photo_2016-03-04_08-14-49 photo_2016-03-04_08-14-46 photo_2016-03-04_08-14-43 photo_2016-03-04_08-14-39 photo_2016-03-04_08-14-35 photo_2016-03-04_08-14-33 photo_2016-03-04_08-14-30 photo_2016-03-04_08-14-27