លោក សួន បវរ ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ដោយសារ​ធាតុ​ញៀន​ក្នុងឱកាស​សិទ្ធិនារី​៨​មីនា​

0

​បន្ទាយមានជ័យ​៖ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១០៥​ទិវា​អន្តរជាតិ​នារី​០៨​មីនា នៅ​រសៀល​ថ្ងៃទី​០៣​ខែមីនា​ឆ្នាំ​២០១៦​នេះ លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ព្រមទាំង​ភរិយា​បាន​ដឹកនាំ​ក្រុម​សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​យុវជន​ផ្តាច់​សារធាតុ​ញៀន​ក្នុង​មជ្ឍមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ស្ថិតក្នុង​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។​
លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច​យុវជន​និង​និតិ​សម្បទា​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា នៅក្នុង​មជ្ឍមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​បច្ចុប្បន្ន​មាន​យុវជន​ជាប់​សារធាតុ​ញៀន​ចំនួន​២៧១​នាក់​ស្ត្រី​២១​នាក់​ដែល​កំពុងស្នាក់នៅ​អប់រំ​ផ្តាច់​សារធាតុ​ញៀន​។​យុវជន​ទាំងនេះ​ផងដែរ​គឺមាន​មួយចំនួនធំ​បាន​ស្ម​គ្រ័​ចិត្ត​ចូលមក​ស្នាក់នៅ​ក្នុង​មណ្ឌល​ដើម្បី​ទទួលយក​ការអប់រំ​បន្សាប​សារធាតុ​នេះ​។​មួយ​វិញ​អ្នក​ដែល​កំពុង​ទទួល​បន្សាប មណ្ឌល​បានរៀបចំ​អោយ​អោយ​រៀន​កាត់ដេរ កសិកម្ម​និង​សូន្យ​រូប ពេលដែល​ពួកគេ​វិលត្រឡប់​អាច​យកចំនេះ​ទាំងនេះ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជិវិត​ខ្លួនឯងបាន​។​
លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងថា ទោះជា​ប្អូនៗ​បាន​ជ្រុលខ្លួន​សេព​នូវ​ថ្នាំញៀន​រហូតមក​ស្នាក់នៅ​ក្នុង​មណ្ឌល​កែប្រែ​នេះ​មែន​តែ​សង្គម​គ្រួសារ​និង​សង្គមជាតិ​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​មិនបាន​ស្អប់ខ្ពើម​ប្អូនៗ​ឡើយ ហើយ​ផ្ទុយទៅវិញ​ប្អូនៗ​គឺជា​ជនរងគ្រោះ​ដោយសារ​ថ្នាំញៀន​។​
លោក​បាន​បន្តថា យើង​នៅមាន​ឱកាស​ច្រើន​ទៀត​សំរាប់​កសាង​ជីវិត​ថ្មី​និង​ជ្រើសរើស​រៀបចំ​អនាគត​ខ្លួនឯង​ព្រោះថា​ក្នុងពេលដែល​ប្អូនៗ​កំពុងតែ​ស្ថិតក្រោម​ការអប់រំ​បន្សាប​នេះ​គឺ​គ​ណះ​គ្រប់​គ្រង់​មណ្ឌល​បានរៀបចំ​អោយមាន​វគ្គ​សិក្សា​សំរាប់​ប្អូនៗ​ក្រេប​យកចំណេះ​ជំនាញ ហើយ​ពេលចេញ​ទៅវិញ​អាច​យកទៅ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ខ្លួនឯង​និង​គ្រួ​សារបាន​។​លោក​ក៏បាន​ផ្តាំផ្ញើ​ផងដែរ​ពេលដែល​បានជា​ដាច់​ពី​សារធាតុ​នេះហើយ​ពេល​ត្រឡប់​ទៅវិញ សូម​ប្អូនៗ​បញ្ឈប់​ការសាកល្បង​ជាមួយ​ថ្នាំញៀន​តទៅទៀត​ហើយ​បន្ត​នាំ​ភាព​រងគ្រោះ​ពេល​ប្អូន​ឆ្លងកាត់​ទៅ​ណែនាំ​ពន្យល់​ដល់​មិត្តភក្តិ បងប្អូន និង​អ្នកជិតខាង​យើង​កុំអោយ​ពួកគាត់​ចង់ដឹង ចង់​សាក ជា​វា​អី​ព្រោះ​វា​ពិតជា​បំផ្លាញ​ក្រុមគ្រួសារ អនាគត​និង​ជីវិត​យើងទាំងអស់គ្នា​។​ចូរ​អោយ​ពួកគាត់​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន​៕​ដោយ​:​ឃិន គ​ន្ធា​photo_2016-03-04_10-43-42 photo_2016-03-04_10-43-39 photo_2016-03-04_10-43-36 photo_2016-03-04_10-43-32 photo_2016-03-04_10-43-28 photo_2016-03-04_10-43-25