ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៤ ខែមីនាឆ្នាំ២០១៦ សម្តេចអគ្គមហាមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉េង ប៉ាត់ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង ១:៣៥នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយរោគាពាធ នៅមន្ទីរ ពេទ្យកាល់ម៉ែត្រ សពបានតំកល់នៅភូមិគ្រឹះលេខ៣ ផ្លូវញឹកជូឡុង (៤៦៦) ខាងជើងក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕




































