​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មានប្រតិកម្ម​រឿង​អ្នកធ្វើ​ត្រីងៀត​បង្ហូរ​ទឹកស្អុយ​ចូល​ទឹកស្ទឹង​ស្ទោង

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​ជាច្រើន គ្រួ​សារបាន​សំណូមពរ ឲ្យ​លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង និង មេឃុំ​កំពង់ចិនត្បូង ព្រមប្រធាន​បរិស្ថាន យកចិត្តទុកដាក់​ពី​សុខភាព​របស់ ប្រជាពលរដ្ឋ​ខ្លះ​ផង ដោយសារតែ​បច្ចុប្បន្ន​មាន​ក្រុម​ប្រកប​អជីវ​កម្ម ធ្វើ​ត្រីងៀត បាន​បង្ហូរទឹក​កាកសំណល់​ទឹកត្រី ទឹកស្អុយ បង្ហូរ​ចូល​ទឹកស្ទឹង បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​រាប់​រាយ​គ្រួសារ ដែល​បាន​ប្រើប្រាស់​ទឹកស្ទឹង​ស្ទោង​នេះ​។​
​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹកស្ទឹង​ស្ទោង​នេះ បាននាំគ្នា​រអ៊ូរទាំ​ថា បន្ទាប់ពី​ទឹក​ស្រក នៅសល់​បាត​ស្ទឹង ប្រជា​ពល​ដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​ប្រើប្រាស់ ទឹកស្ទឹង​ស្ទោង ដែល​រស់​នៅតាម​បណ្តោយ​មាត់​ស្ទឹង​ទាំងសងខាង ជួប​នូវ​ផល​ពិបាក​យ៉ាងខ្លាំង ដោយសារតែ​ទឹកស្ទឹង​ស្ទោង មាន​សភាព​ឡើង​ត្រា បែក​ពពុះ​ស្អុយ​ឆ្អាប ដោយសារ​តែមាន ក្រុម​អជីវ​ករ​ធ្វើ​ត្រីងៀត គិម យុុន ទីពីឈ្មោះ យ៉ុន យ៉ុង បាន​បង្ហូរ​ទឹកស្អុយ​ចួ​ល​ស្ទឹង បណ្តាល​ឲ្យ​ខូច​ទឹក​ស្ទើ​ទាំង​ស្រុក ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​មនុស្ស​សត្វ ដែល​បាន​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ នៅ​ចំនុច ភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ។​
​លោក ប៉ុយ សារពាង មេឃុំកំពង់ចិនត្បូង បាន​ឲ្យ​ដឹងថា ទឹកស្ទឹង​នេះ​ស្អុយ​គឺ​បណ្ដាលមកពី​ការបង្ហូរ​ទឹកស្អុយ​ចូល ស្ទឹង​ទើប​បណ្ដាលអោយ​ទឹកស្អុយ​បែបនេះ កន្លងមក​លោក​បានធ្វើ​ការណែនាំ​ដែរ ហើយ​បាន​ដឹកនាំ​មន្ត្រី​ភូមិ ឃុំ និង​មន្ត្រី​បរិស្ថាន ចុះទៅ​ពិនិត្យមើល ពី​បី​ដង​ដែរ ថែមទាំង​បាន ហៅ​ពូក​អាជីវករ​ដែល​ធ្វើ​ត្រីងៀត​ទាំង​នោះមក ធ្វើការ​ណែនាំ ឲ្យ​ធ្វើ​អាង​ស្តុ​ប​ទឹកត្រី ស្អុយ​នោះ​សិន​ចាំ​ពេល​មាន​ភ្លៀង​ច្រើន រឺ​ចាំ​ដល់​រដូវវស្សា​ចាំ​ពូក​គាត់​បូម​ចេញ ប៉ុន្តែ​ការណែនាំ​ទាំងនេះ​មិន​ទទួលបាន​ផលប្រយោជន៍​នោះទេ ដោយសារតែ​ម្ចាស់​អជីវ​កម្ម​មិន​សហការ ។​
​លោក អែម សំអុន ប្រធាន​បរិស្ថាន​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា បញ្ហា​ទឹកស្ទឹង​ដែល​បង្ករ​ឲ្យ​ស្អុយ ឆ្អេះឆ្អាប​ថែម ទាំង​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន យ៉ាងធ្ងន់ធ្ង​ន់ ជាពិសេស​បញ្ហា​សុខភាព​របស់ ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក ដែល​គ្មាន​អនាម័យ សម្រាប់​ទឹក​ដែល​ស្អុយ​នេះ គឺ​បណ្តាលមកពី​ទឹកស្អុយ​ដែល​សល់​ពី ការលាង​ត្រីងៀត​ហើយ​បង្ហូរ​ចូល​ស្ទឹង ក្នុងនោះ​ក៏មាន ទឹក​ពី​ផ្ទះ​អ្នក​នៅតាម​ថ្នល់​បង្ហូរ​ចូល​ដែរ ក្នុងនោះ​លោក នឹងធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​អជីវ​កម្ម ធ្វើ​អាង​ស្ត​ប់​ទឹក ហើយ​បិទ​លូ​បង្ហូរ​ចូល​ស្ទឹង ។​
​ដោយ ផន សុជាតិ

photo_2016-03-04_11-47-17 photo_2016-03-04_11-47-15 photo_2016-03-04_11-47-12