រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ៩ និង ០០នាទីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី បានបន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់របស់
ជនជាតិវៀតណាមនៅតាមលំនៅឋានជាច្រើនទីតាំង ស្ថិតតាមបណ្តោយផ្លូវលេខ ២៩២ ក្បែរនឹងវិទ្យាល័យយុគន្ធរ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។ ហើយជាលទ្ធិផលជាក់ស្តែងចំពេាះមុខ សមត្ថកិច្ចបានរកឃើញជនជាតិចិន ដែលរស់ខុសច្បាប់គ្មានលិខិតឆ្លងដែន ក៏ដូចជាឯកសារពាក់ព័ន្ធអ្វីទាំងអស់ចំនួន ១៤នាក់ ស្រីមានចំនួន០៦នាក់ ។ ក្រោយការឃាត់ខ្លួនភ្លាមៗ ពួកគេ ត្រូវបានបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំចាត់ការទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ។
ឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំង អស់នោះ ជាក់ស្តែងដូចនៅពេលនេះ យើង នឹងកសាងសំណំុបែបបទស្នើរទៅកាន់ក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕




































