កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ ចាប់​ក្របួច​ចោរឆក់​ទូរស័ព្ទដៃ​ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច​

0

 

​ភ្នំពេញ ៖ មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ លោក ស៊ុយ រតនៈ បាន​ឲ្យ​ភ្នាក់ងារ​ទូរទស្សន៍​អ​ប្សា​រា​ប៉ុស្ដិ៍​លេខ​១១ ដឹងថា នា​ព្រឹក ថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ នេះ កម្លាំង​អាវុធហត្ថ​ខណ្ឌ បាន​ចាប់ ក្របួច​ចោរ​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពីរ​ជន​
​រងគ្រោះ​មិនបាន​សម្រេច ។​photo_2016-03-04_19-32-45

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ព្រឹក ព្រឹក ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ផ្សារ​ច្រាំង ចំរេះ​ទី​២ ក្រុមទី​២ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សកែវ រាជធានី​ភ្នំពេញ ។​photo_2016-03-04_19-33-44

​លោក ស៊ុយ រតនៈ មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​១​ឈ្មោះ​ហ៊ូ សុធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ ជួល ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ២​ឈ្មោះ អឿន មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ប្រាកដ ស្នាក់នៅ​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល រួមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក ម៉ាក Let’s ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១DE-០៤៤៣ ។​រីឯ​ជនរងគ្រោះ​ឈ្មោះ ម៉េង សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ និង​ជា​ម្ចាស់​ទូរស័ព្ទ Iphone ៦Plus​ពណ៍​ទឹកមាស ។​photo_2016-03-04_19-30-33

​លោក​មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ បានបញ្ជាក់​ទៀតថា បើតាម​សំដី​ជនរងគ្រោះ មុន​កើតហេតុ រូបគាត់​” ម៉េង សុភា​”
​កំពុង​ឈរ​និយាយ​ទូរស័ព្ទ ក៍​លិចមុខ​ជនសង្ស័យ​២​នាក់​ជិះ​
១​គ្រឿង​មក​ឆក់​ទូរស័ព្ទដៃ​ពីររូប​គាត់ ” ម៉េង សុភា​” ភ្លាមនោះ​
​គាត់​បាន​ស្រែក​ផ្អើល​ឆោ​រ​ឡោរ​ដល់​ប្រជាពលរដ្ឋ ខណៈ​បុរស​ម្នាក់​ដែល​នៅក្បែរនោះ បាន​បើករថយន្ដ​ដែល​មិ ន​ស្គាល់​ម៉ាក​និង​មិន​ចាំ​ស្លាក​លេខ បាន​បើក​មក​ស្ទាក់ផ្លូវ ជនសង្ស័យ​ទាំង​២​នាក់​ដែល​កំពុង​ជិះ​បើក​ម៉ូតូ​រត់គេចខ្លួន
​ស្របពេល​និង​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ ដែល​កំពុង​ល្បាត​នៅក្បែរនោះ ដេញចាប់​ខ្លួន​ចោរឆក់​ទូរស័ព្ទដៃ បាន​ភ្លាមៗ​តែម្ដង ។​មេ​បញ្ជា​រង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ បាន​បន្តថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់មក​ធ្វើការ​សាកសួរ ចោរឆក់​ទាំង​២​រូបនេះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពីរ​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន​។ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​ស្ថិតក្រោម​ការពិនិត្យ​រប​ស់​
​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ​បានសម្រេច​ប្រគល់​ទូរស័ព្ទដៃ​១​គ្រឿង​ជូន ស្ត្រី​រងគ្រោះ​វិញ​ផងដែរ ។​photo_2016-03-04_19-32-45

​សូមបញ្ជាក់ថា ចោរឆក់​ទូរស័ព្ទដៃ​ទាំង​២​នាក់ រួម​និង​ម៉ូតូ​១​គ្រឿង បាននិងកំពុង​ឃុំខ្លួន​សាកសួរ​បន្ថែម នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​និតិ​វិធី​
​បញ្ជូន​ខ្លួន​បន្តទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ហាស់ កំសាន្ដ​