មណ្ឌលគិរី៖ លោក ផែរី មែនស័រ តំណាងឲ្យអង្គការសប្បុរសធម៌ពូកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅប្រទេសកម្ពុជា ដែលមានស្នាក់នៅរាធានីភ្នំពេញ បានយករទេះរុញចំនួន២៣នឹងឈើច្រតចំនួន៤ យកមកប្រគល់ជូនដល់ជនពិកានៅក្នុងខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ
២០១៦នេះ ។
ក្នុងនោះដែរ លោក ផែរី មែនស័រ បានមានប្រសាសន៍ថា ដោយលោកទទួលបានការអំពាវនាវពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាពេលកន្លងមកនេះ លោកក៏បានរកដៃគូរអង្គការដែលច្បាស់លាស់ ដោយលោកជាអ្នកចេញថវិកាសម្រាប់ទិញសំភារះខាងលើ យកមកចែកជូនដល់ប្រជាពលរដ្ឋដែលជាជនពិកានៅក្នុងខេត្ត មណ្ឌលគិរី ក្នុងនោះផ្តល់ជូនប្រជាពលរដ្ឋស្រុកអូររាំងចំនួន៣រទេះ ក្រុងសែនមនោរម្យចំនួន៣រទេះ ស្រុកពេជ្រាដាចំនួន៣រទេះនឹងស្រុកកោះញែកចំនួន១៤រទេះ។
លោកបានបន្តថា ខាងអង្គការសប្បុរសធម៌ពូកបរិសុទ្ធថ្ងៃចុងក្រោយ របស់លោកមានសមាជិកសរុបចំនួន១៥លាននាក់នៅលើពិភពលោក ចំណែកនៅប្រទេសកម្ពុជាមានសមាជិកចំនួន១ម៉ឺន៥ពាន់នាក់ ហើយអង្គការរបស់លោកមិនត្រឹមតែជួយដល់ជនពិកានោះទេគឺអង្គការជួយទៅលើទឹកស្អាត់ផងដែរ៕ដោយ ប៊ូស្រា




































