VIDEO ​រថយន្ត​វី​ហ្គោ​​បុក​រឺ​ម៉ក​ម៉ូតូ​ពីក្រោយ​​ស្លាប់​ម្នាក់​របួស​ម្នាក់​នៅ​កៀនស្វាយ​

0

ខេត្តកណ្តាល​:​បុរស​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​វី​ហ្គោ​ជា​ជន​ជាតិចិន​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​ពេញ​ទំ​ហ៊ឹង​បណ្តាល​មធ្យោបាយ​ទាំង​២​គ្រឿង​ធ្លាក់​ចេញពី​ផ្លូវ កាលពី​វេលា ម៉ោង​៥,៤០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ នៅលើ កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ គីឡូម៉ែត្រ​លេខ​៤៩-៥០ ភូមិ សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។​
រថយន្ត​បង្ក​ម៉ាក់​តូ​យូ​តា វី​ហ្គោ ពណ៍​ខ្មៅ ភ្នំពេញ​2Y-8897 បើកបរ​ដោយ​ឈ្មោ​ង៉ គីម​ហ៊ី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ស្នាក់នៅ​ផ្ទះជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ​គឹ​ង ឆិល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក​ម៉ូតូ មាន​ទីលំនៅ​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​មានឈ្មោះ​មួន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ជា មួយ​គ្នា ។
លោក​ហង្ស ផាន់​ណា​រ៉ា នាយផ្នែក​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​បានអោយដឹងថា មុនពេល​កើតហេតុ​ជន រងគ្រោះ​ទាំង​២​នាក់​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​ក្នុងទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ ដោយឡែក​រថ យន្ត​បើកបរ ក្នុង​ល្បឿន​លឿន ទិសដៅ​ស្របគ្នា ។ មកដល់ កន្លែងកើតហេតុ​អ្នកបើកបរ​រថយន្ត​វី​ហ្គោ​មានបំណង​បើក​ប្រជែង​រ៉ឺម៉ក​ម៉ូតូ​ក្នុងស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ ។​គ្រានោះ​ក៍មាន រថយន្ត​ដឹកទំនិញ​ធន់​ធំ​បើក​មកពី​មុខ​ទិស​ដ​ភ​បញ្ច្រាស់​គ្នា ធ្វើអោយ​អ្នកបើកបរ​រថយន្ត​វី​ហ្គោ​គេច​ចូលមក​ស្តាំ​ដៃ​របស់ខ្លួន​បណ្តាលអោយ​បុក​ចំ​ពីក្រោយ​រ៉ឺម៉ក​ម៉ូតូ​រុញ​ធ្លាក់​ចេញពី​ផ្លូវជាតិ​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ ចំណែក​រថយន្ត​វី​ហ្គោ​ដែល​បង្ក​បទល្មើស​ចរាច​រ​ក្រឡាប់​២​ត្រឡប់​របួស​អ្នកបើកបរ​រថយន្ត ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​
ក្រោយ​កើតហេតុ​ម​ធ្យោ បាយ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕