ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីប៉េអឹមលើផ្ទៃប្រទេស បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់
សម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនងកន្លែងកើតហតុ ព្រោះតែតូចចិត្តជំពាក់បំណុលធានាគារច្រើនពេក។ក្នុងករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីព្រលប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខគ្មានលេខ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ប៊ុនហុង អាយុ43ឆ្នាំ មន្ត្រីប៉េអឹមលើផ្ទៃប្រទេស មានទីលំនៅកន្លែងកើតហេតុខាងលើ និងមានប្រពន្ឋឈ្មោះអាន គឿន អាយុ អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា។
បើតាមសម្ដីលោកយាយវ័យជាង70ឆ្នាំដែលត្រូវជាម្តាយរបស់ជនរងគ្រោះបាននិយាយបណ្តើរ យំបណ្តើរថា មុនពេលកើតហេតុកូន ប្រុសគាត់មកពីធ្វើការ ហើយក៏សុំ គាត់លក់ដី ដោយលុយទៅសងអេស៊ីលីដា ហើយរូបគាត់ក៏និយាយថែមទៀតថាឯងចាញ់ល្បែងឬ។ ខណះពេលនោះកូនប្រុសគាត់ជាជនរងគ្រោះក៏ឡើងទៅលើផ្ទះជាមួយប្រពន្ធ ដែកទើបមកពីធ្វើការនៅរោងចក្រ មួយសន្ទុះក្រោយមកស្រាប់តែគាត់ឮសំលេងលាន់ផាំង ភ្លាមៗនោះប្រពន្ធរបស់គាត់ស្រែកយំរកឲ្យគេជួយ។ពេលនោះជនរងគ្រោះក៏បានស្លាប់ភ្លាមៗនៅលើគ្រែមានពូកក្បាត់ទៅហើយ ដោយសារជនរងគ្រោះបានយកកាំភ្លើងខ្លីម៉ាកK59 មកបាញ់ចំសៀតថ្កាផ្នែកខាងឆ្វេងចំនួន១គ្រាប់ ក្រោយមកប្រពន្ឋរបស់គាត់ក៏បានយកកាំភ្លើងរបស់ប្ដីយកទៅទុកលើតុក្បែរទូរទូស្ស៍ និងបានស្រែកយំ ក្រសោកអោបប្ដី បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោលសល្យវិឆ្ច័យយ៉ាងជាក់លាក់ និងប្រាកដថា រូបគាត់ពិតជាយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។បន្ទាប់ពីពិនិត្យរួចរោល សមត្ថកិច្ខក៏ប្រគល់សពនោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតែម្ដង៕ដោយ៖ជីម ភារ៉ា
https://youtu.be/lt4Q5tv_ICM




































