ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាន់ទី៣ បានបង្ករអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញពីផ្ទះរៀងៗខ្លួននិងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១៦៨E៣ តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែងលេខ១៧៨E៣ ជាន់ទី៣ ដែលសង់ឡើងពីថ្មប្រក់សង្ក័សី បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលខូចខាត់អស់ទាំងស្រុងតែម្ដង។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយចុះអន្តរាគមន៍ដល់ទីតាំងខាងលើ និងបានបាញ់ទឹកពន្លត់ភ្លើង ដើម្បីទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ អគ្គីភ័យដែលឆាបឆេះនោះ បង្កនៅជាន់ទី៣ដែលជាកន្លែងខ្ពស់ ដូច្នេះសមត្ថកិច្ចមានការពិបាកបន្តិចក្នុងការពន្លត់ រហូតដល់កម្លាំងនគរបាលពន្លត់អគ្គីភ័យមកដល់ ពន្លត់បណ្ដើរៗ ។ ប្រភពដដែលបានឲ្យដឹងទៀតថា រហូតមកដល់មោ៉ង៨នឹង២៥នាទីថ្ងៃដដែល ទើបសមត្ថកិច្ចបានបាញ់ទឹកពន្លត់ភ្លើងរលត់ទាំងស្រុងទៅវិញ។អគ្គីភ័យដែលឆាបឆេះនេះបណ្ដាលមកពីផ្ទុះសេបង្គោលភ្លើង ហើយក៏មិនបណ្ដាលឲ្យមនុស្សណារងរបួសនោះដែរ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះទាំងស្រុង៕ដោយ៖ជីម ភារ៉ា
Ads




































