បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿនហើយ​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​២​ផ្ទាំង

0

  ភ្នំពេញ​៖​បុរស​ជនជាតិ​ម្នាក់​ស្រវឹងស្រា បាន​បើក​​រថយន្ត​កាមរី​គូទ​ស្វិត ក្នុង​ល្បឿន​លឿន​ហើយ​បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​រៀបរាប់​ដល់​ដី​ចំនួន​២​ផ្ទាំង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ យុគ​ន្ឋ​រ តាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​
យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គឺ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បង្ក​ម៉ាក កាមរី​គូទ​ស្វិត ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2H.2250 បាន​បើក​ចេញពី​ស្ទុប​ពេទ្យ​ចិន ធ្វើដំណើរ​ពី​ជើង​មក​ត្បួ​ង​ក្នុង​ល្បឿន​លឿន ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ដាក់​រាប់​ដល់​ដី​ចំនួន​២​ផ្ទាំង ហើយ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង ដោយ​មិនអាច​បន្តទៅ​មុខ​បាន​។​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ឃាត់​រថយន្ត​បង្ក និង​ទំនាក់ទំនង​ជំនាញ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​នោះ​យកទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​ដោយ​៖​ជី​ម ភា​រ៉ា​

photo_2016-03-05_06-35-21 photo_2016-03-05_06-35-18