​ ​បំបែកសំបុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​បាន​៥​នាក់​ម៉ូតូ​៧​គ្រឿង​

0

​ភ្នំពេញ​៖ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ថ្អូ​ញ​ថ្អែ​ពី​ទុក្ខលំបាក​ដោយសារ​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​រំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​នោះ លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​និង​លោក ប្រាក់ សុជាតិ អធិការរង​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ដោយផ្ទាល់​ចុះសាកសួរ​ប្រជាពលរដ្ឋ​ទាំងយប់​និង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​៥​នាក់​ក្នុងនោះ​ស្រី​ម្នាក់ និង​ម៉ូតូ​ចំនួន​៧​គ្រឿង​ផងដែរ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​៤​ខែ​មិនា ឆ្នាំ​២០១៦​ស្ថិតនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​លោក យឹម សារ៉ាន់ បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ដោយ​កន្លងមក​ប្រជាពលរដ្ឋ​បាន​ថ្អូ​ញ​ថ្អែ​ពី​ក្តីកង្វល់​របស់​ពួកគាត់​ដោយសារ​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នោះ លោក​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថា​ក្រុម​ទាំងនេះ​បានមក​លាក់ខ្លួន​នៅ​នឹង​សំណង់ផ្ទះ​អនាធិបតេយ្យ​ក្នុង​ដីឡូត៍​របស់គេ​នោះ ទើប​លោក​និង​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​មក​ឡោមព័ទ្ធ​ពួនស្ទាក់​រហូត​ឈានទៅ​ឃាត់ខ្លួន​ជន សង្ស័យ​បាន​៥​នាក់ ទី​១​ឈ្មោះ ម៉ាន យឿន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំមាន​មុខរបរ​ជាជាង​ដែក​ស្នាក់​នៅក្នុង ការដ្ឋាន​ផ្សារ​ដែក​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​២​ឈ្មោះ យឿ​ង អ៊ុត ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ទី​៣​ឈ្មោះ វ៉ាន់ ចាន់​ដារ៉ាវុធ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៤ ឈ្មោះ សាន សុភ​ក្ត្រ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​លក់​គ្រឿងសំណង់​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៥​ឈ្មោះ ខាន់ ស្រី​រ៉ា អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងនោះ​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង សេ​១២៥​ចំនួន​៣​គ្រឿង ស្មាស់​១​គ្រឿង សង់​កូរ៉េ ១​គ្រឿង វ៉េវ​១​គ្រឿង និង​អេស​អិ​ល​១​គ្រឿង​ផងដែរ ។​
​លោក​បាន​បន្តថា ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក​បំផុត​ពីព្រោះ​ពួកនេះ បន្ទាប់ពី​វា​ប្រើប្រាស់​រួចហើយនោះ គឺ​វា​អាចធ្វើ​សកម្មភាព​នានា​ដែល​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ម្យ៉ាង​ក៏​អាច​ក្លាយទៅជា​ចោរលួច និង​គាស់​ផ្ទះ​ផងដែរ ដូច្នេះ​បើ​យើង​មិន​ប​ង្ក្រា​ន់​ឲ្យ​បាន​នោះ ប្រជាពលរដ្ឋ​លោក​រស់នៅ​មិនបាន​ស្ងប់​នោះទេ ។​
​សូមបញ្ជាក់ថា មុននឹង​ឈានដល់​ការបង្ក្រាប់​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ លោក យឹម សារ៉ាន់ បាន​ដើរ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​និង​បាន​ឲ្យ​លេខ​ទូរស័ព្ទ​ទៅ​ប្រជាពលរដ្ឋ រួច ផ្តែផ្តាំ​ផងដែរ បើសិនជា​បងប្អូន​ជួប​ការលំបាក ឬក៏​ឃើញ​ជន​ណា​មក​អុកឡុក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​សូម​ឲ្យ​ទូរស័ព្ទ​ទៅកាន់​លោក​ដោយផ្ទាល់​លោក​និង​ចុះមក​បង្ក្រាប់​ឬក៏​ដោះស្រាយ​ជូន​ជាបន្ទាន់ ផងដែរ ដូច្នេះ​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា លោក​អធិការ​បាន​យកចិត្តទុកដាក់​គិតពី​សុខទុក្ខ​ប្រជាពលរដ្ឋ​បំផុត​៕​ប៊ុន​ធ​ធី​

photo_2016-03-05_06-36-28 photo_2016-03-05_06-36-21 photo_2016-03-05_06-36-18 photo_2016-03-05_06-36-14 photo_2016-03-05_06-36-12