នគរបាល​ក្រុង​ប៉ោយប៉ែត​ដាក់​វិធានការ​ទប់ស្កាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ខុស​

0

បន្ទាយមានជ័យ ​៖ លោក​អនុសេនីយ៍ឯក សៅ សារឿន នាយផ្នែក​សណ្តាប់​នៃ​អធិការដ្ឋាន​ក្រុង ប៉ោយប៉ែត​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ ២០១៦​នេះ​ថា​មាន​ម៉ូតូ​ទំនើប​ជាច្រើន​គ្រឿង​ត្រូវបានធ្វើ​ការឃាត់​ចាប់​និង​នាំ​អ្នកបើកបរ​មកកាន់​អធិការ​ដើម្បី​អប់រំ​ខ​ណះ​ពួកគេ​កែច្នៃរ​បំពង់​ស៊ី​មុំ​ា​ង​ម៉ូតូ​ខុស​បច្ចេកទេស​។​ការចុះ​ចាប់​ឃាត់​នេះ​គឺធ្វើឡើង​តាម​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ផ្កាយ​២ អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយ មានជ័យ​និង​ដឹកនាំ​ការបង្កា​បង្ក្រាប​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​។ លោកនាយ​ផ្នែក​បានលើកឡើង​ថា​បច្ចុប្បន្ននេះ​ក្រុមស្ទាវ​គេ​បាន​ពេញនិយម​ធ្វើការ​កែច្នៃរ​ម៉ូតូ​ទំនើប​របស់ខ្លួន​ដោយ​បំពាក់​សំភារៈ​ខុស​បច្ចេកទេស​ដែល​បង្ក​ការរំខាន់​ដល់​ការរស់នៅ​និង​ធ្វើដំណើរ​អ្នកដទៃ​ពិសេស​បង្ក​អសន្តិសុខ​សំរាប់​សង្គម​។​ក្នុង​នោះគេ​បានធ្វើការ​ផ្លា​ដស់​ប្តូរ​បំពង់​ស៊ី​មុំ​ា​ង​ដែលមាន​សំលេង​បំពង​លឺ​ខ្លាំង បំពាក់​ភ្លើង​ឡា​ស្សែ និង​ដាក់​ស៊ី​ផ្លេ​សា​រ៉ែ​ន​ជាដើម​។​ដើម្បី​ទប់ស្កាត់​ផល​រំខាន​ទាំងនេះ​សមត្ថកិច្ច​នគរបាល​ក៏បាន​ឃាត់​ចាប់​ម៉ូតូ​ជាច្រើន​គ្រឿង​អោយធ្វើ​ការផ្លាស់ប្តូរ​មក​ដាក់​សំភារៈ​ដើម​វិញ​និង​បាន​ហៅ​អាណាព្យាបាល​ក្រុមក្មេងស្ទាវ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការកែច្នៃរ​ដូច្នេះ​ទៀត​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្ត បន្ទាយមានជ័យ​បាន​សុំ​អំពាវនាវ​ដល់​ក្រុម​យុវវ័យ​ទាំងអស់​សូម​ចូលរួម​ទាំងអស់​ក្នុង​ការគោរព​ច្បាប់​ចរាចរ​និង​ចូលរួម​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព បញ្ឈប់​ការកែច្នៃ​រដាក់​សំលេង​រំខាន​បង្ក​អសន្តិសុខ​តទៅទៀត​បើ​មិន​ដូច្នេះ​ទេ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​

photo_2016-03-05_11-18-17 - Copy photo_2016-03-05_11-18-21 photo_2016-03-05_11-18-24 photo_2016-03-05_11-18-28 photo_2016-03-05_11-18-31 photo_2016-03-05_11-18-34 - Copy - Copy photo_2016-03-05_11-18-39 photo_2016-03-05_11-18-42