ខេត្តសៀមរាបៈចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបានឃើញមាត្រាលេខ២០៣,២០៤,២០៥និងមាត្រា២០៦នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលបានចេញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្នចំនួន៧នាក់លេខ៤០៨,៤០៩,៤១០,៤១១,៤១២,៤១៣,៤១៤ ចុះថ្ងៃទី៣ខែមិនាឆ្នាំ២០១៦ដោយលោកកុយសៅចៅក្រមស៊ើបសួរនិងម្នាក់ទៀតត្រូវបានលោកចៅក្រមឈុនច័ន្ទសីហាបានចេញដីការសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្នតាមមាត្រាលេខ៣៩៥ចុះថ្ងៃទី១ខែមិនាឆ្នាំ២០១៦ក្រមព្រហ្មទណ្ឌរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តចុះបង្ក្រាបទីតាំងលក់ឆ្នោតដ៍ធំមួយ និងនៅក្នុងក្រុមហ៊ុនខូតែល (Coo Tel ) ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់និងដកហូតឧបករណ៏ពាក់ពន្ធ័មួយចំនួនកាលរសៀលថ្ងៃទី២៩ខែកុម្ភៈស្ថិតនៅចំណុចទល់មុខមន្ទីរពេទ្យកុមារអង្គរ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តនៃស្នងការខេត្តបានប្រាប់កម្ពុជាថ្មី នៅល្ងាច ថ្ងៃទី៣ខែមិនាឱ្យដឹងថា ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់និងវត្ថុតាងរួចបញ្ជូនទៅតុលាការមកត្រូវបានតុលាការចេញដីការសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្នចំនួន៨នាក់ដោយលោកកុយសៅចៅក្រមស៊ើបសួរបានចេញដីការសម្រេចឱ្យឃុំខ្លួនចំនួន៧នាក់នៅថ្ងៃទី៣ខែមិនាឆ្នាំ២០១៦និងម្នាក់ទៀតចេញដីការសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្នដោយលោកឈុនច័ន្ទសីហានៅថ្ងៃទី១ខែមិនាឆ្នាំ២០១៦។ចំណែកប្រុសស្រីចំនួន៧នាក់ទៀតត្រូវបានដោះលែងឱ្យត្រឡប់ទៅផ្ទះវិញដោយមើលឃើញថាអ្នកទាំងនោះគ្មានជាប់ពាក់ព័ន្ធក្នុងករណីបើកល្បែងស៊ីសងខុសច្បាប់នោះទេ។លោកបន្តថាជនទាំង៨នាក់ដែលតុលាការសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្ននោះមានទី១/ឈ្មោះសៅវណ្ណរ៉ាត់ភេទប្រុសអាយុ២៧ឆ្នាំមានស្រុកកំណើតនៅភូមិជាខ្លាងឃុំជាខ្លាងស្រុកព្រៃឈរខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបទី២/ឈ្មោះភាវសុភាប្ញទ្ធិភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិក្របីរៀលឃុំគោកធ្លកស្រុកជីក្រែងខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបទី៣/ឈ្មោះសេងពន្លកភេទប្រុសអាយុ២៨ឆ្នាំមានទីកន្លែងកំណើតភូមិកំពង់ចិនឃុំកំពង់ចិនត្បូងស្រុកស្ទោងខេត្តកំពង់ធំបច្ចុប្បន្នរស់នៅភូមិបន្ទាយចាស់សង្កាត់ស្លកក្រាមក្រុងសៀមរាបទី៤/ឈ្មោះស្រ៊នស៊ីឡុងភេទប្រុសអាយុ២៣ឆ្នាំមានស្រុកកំណើតភូមិព្រៃតាពរឃុំពរោមស្រុកព្រៃកាបាសខេត្តតាកែវបច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាមទី៥/ឈ្មោះអុនពៅភេទប្រុសអាយុ៣១ឆ្នាំមានទីកន្លែងកំណើតភូមិទី៣ឃុំព្រែកអាជីស្រុកក្រូចឆ្មារខេត្តកំពង់ចាមសព្វថ្ងៃរស់នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំទី៦/ឈ្មោះញ៉ិបលៀភេទប្រុសអាយុ២៧ឆ្នាំមានស្រុកកំណើតភូមិអំពិលព្រង់ឃុំទ្រាសស្រុកស្វាយចេកខេត្តបន្ទាយមានជ័យទី៧/ឈ្មោះសុខវុទ្ធីណាភេទប្រុសអាយុ២៩ឆ្នាំមានស្រុកកំណើតភូមិអូរបេងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាបអ្នកទាំង៧នាក់ជាបុគ្គលិកក្រុមហ៊ុន COOTELដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦ត្រូវបានចៅក្រមស៊ើបសួរចេញដីកាសម្រេចឱ្យឃុំខ្លួនពីបទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ដែលប្រព្រឹត្តនៅភូមិមណ្ឌល១សង្កាត់ស្វាយដង្គំក្រុងសៀមរាបនៃបទល្មើសព្រហ្មទណ្ឌនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា០៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងចេញដោយចៅក្រមស៊ើបសួរលោកកុយសៅ។និងទី៨/ឈ្មោះស្រ៊ុនហ៊ួតភេទប្រុសអាយុ៤៨ឆ្នាំមុខរបរអ្នកកត់កន្ទុយលេខមានទីលំនៅភូមិព្រៃកប្បាសឃុំព្រៃកប្បាសស្រុកព្រៃកប្បាសខេត្តតាកែវបច្ចុប្បន្នស្នាក់នៅភូមិកសិកម្មសង្កាត់ស្រង៉ែក្រុងសៀមរាបត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តឃាត់ខ្លួនបានកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦រួចបញ្ជូនទៅតុលាការតែត្រូវបានលោកឈុនច័ន្ទសីហាចៅក្រមស៊ើបសួរចេញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្នលេខ៣៩៥ចុះថ្ងៃទី០១ខែមិនាឆ្នាំ២០១៦របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបទល្មើសព្រហ្មទណ្ឌនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា០៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
បច្ចុប្បន្នជនដែលត្រូវចោទទាំង៨នាក់ដែលចៅក្រមស៊ើបសួរទាំង២នាក់បានសម្រេចឱ្យឃុំខ្លួនបណ្តោះអសន្ន រួចបញ្ជូនទៅដាក់ពន្ធនាគារនៅរសៀលថ្ងៃទី៣ខែមិនាឆ្នាំ២០១៦នេះ។
គួររំលឹកផងដែរថាការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់(ឆ្នោត)ឱ្យដូចភ្លៀងរលឹមកុំឱ្យដូចពលរដ្ឋបានរិះគន់កន្លងមកថាការចាប់ល្បែងស៊ីសងខុសច្បាប់ខាងលើនេះមានការលម្អៀងថាតូចតាចចាប់យកទៅដាក់គុកចំណែកល្បែងធំៗឱ្យរួចខ្លួនប៉ុន្តែលោកវរសេនីយឯកភឹងចិន្តារ៉េតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបមេត្តាបញ្ឈប់សកម្មភាពដើរលក់ឆ្នោតខុសច្បាប់ឬចេញបោកឧបាយកលដែលត្រូវបានគេប្រើប្រាស់ដើម្បីរកចំណូលឱ្យក្រុមហ៊ុននេះតទៅទៀត៕



































