​រថយន្ត​វី​ហ្គោ​បោល​បុក​រឺ​ម៉ក​ម៉ូតូ​ដឹក​ ​ជ្រូក​ពីក្រោយ​ស្លាប់​ម្នាក់​របួសស្រាល​ ២​នាក់

0

ខេត្តកណ្តាលៈ​មនុស្ស​ម្នាក់​បាន​ស្លាប់​​និង​២​នាក់​ទៀត​រងរបួស ក្នុង​ហេតុ​
​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​បង្ក​​ឡើង​ដោយ​រថយន្ត​វី​ហ្គោ​មួយគ្រឿង​
​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ច​ង្កូ​ច​​បុក​រឺ​ម៉ក​ម៉ូតូ​ដឹក​ជ្រូក​ពីក្រោយ ក្នុង​
​ទិសដៅ​ស្របគ្នា​។​ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​
​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០១៦​តាម​បណ្តោយ​
​ផ្លូវជាតិ​លេខ​១ ចំណុច​ចន្លោះ​គីឡូ​​ម៉ែត្រ​លេខ​៤៧-៤៨ ស្ថិត​ក្នុងភូមិ​
​សំរោង​ក្អែរ​.​ឃុំ​សំរោង​ធំ​.​ស្រុក​កៀន​​ស្វាយ​.​ខេត្តកណ្តាល ។ ជនរងគ្រោះ​ទី​១.​ឈ្មោះ​ខាន់​IMG-20160303-WA0002_resized_1ឆិលភេទ​​ប្រុស​អាយុ​៤៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នកទិញ​ជ្រូក​មាន​ទីលំនៅ​ភូមិ​កោះ​
​តេ​ជោ​.​ឃុំ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​​ជា​អ្នកបើក​រឺ​ម៉ក ស្លាប់​នៅនឹងកន្លែង​
​ទី​២ ឈ្មោះ នង ម៉ៃ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ទិញ​ជ្រូក​
​អ្នករួមដំណើរ​ជាមួយ​មាន​ទីលំនៅ​ជា​មួយ​គ្នា​បាន​រងរបួស​ស្រាល ជន​រង​
​គ្រោះ​ទី​២​ឈ្មោះ អេំ​មេ​រិ​ក អី​ង​យី​​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ជនជាតិ​ចិន​
​រងរបួស​ស្រាល​ជា​អ្នកបើកបរ​រថយន្ត​​បង្ក​ម៉ា​កវី​ហ្គោ​ព​ណ៏​ខ្មៅ ពាក់​ស្លាក​
​លេខ​ភ្នំពេញ​២.R.៨៨៩៧ ។ IMG-20160303-WA0001_resized_1
ប្រភព​ព​ត៏​មាន​និយាយថា​មុនពេល​កើត​ហ​តុ​គេ​ឃើញ​ភាគី​រឺ​ម៉ក​ម៉ូតូ​បើក​
បរ​ក្នុងទិសដៅ​ពី​អ្នក​លឿង​.​ភ្នំពេញ​​ពេលមកដល់​ចំណុចកើតហេតុ​ខាង​
​លើ ស្រាប់តែ​រថយន្ត​វី​ហ្គោ​បើកបរ​​ដោយ​ជនជាតិ​ចិន​បោះពួយ​យ៉ាង​
​លឿន មក​បុក​រឺ​ម៉ក​ដែល​កំពុង​ធ្វើ​​ដំណើរ​ស្របគ្នា​ចំ​ពី​ចំហៀង​ផ្នែក​
​ខាងក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាក់​​ទាំង​រឺ​ម៉ក​ម៉ូតូ​និង​រថយន្ត​ទៅ​ចិញ្ចើម​
​ថ្នល់​បុក​និង​ដើម​សង្កែ​រង​ការខូចខាត​​យ៉ាងដំណំ ។ ក្រោយ​កើតហេតុ​នគរ​
​បាល​ចរាចរ​ណ៌​សហការ​ជាមួយ​នគរ​​បាល​ប៉ុ​ស្ត៍​និង​កម្លាំង​ប៉េអឹម ចុះ​អន្តរា​
​គម​ន៍​ជួយ​សម្រួល​ចរាចរណ៍​និង​ធ្វើ​​ការវាស់វែង​ប្រមូលយក​មធ្យោបាយ​
​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការ​​ដ្ធា​ន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់​
​ការ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវ​​គោគ ។ រីឯ​សព​ជនរងគ្រោះ​បាន​ប្រ​
​គល់​ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​​បុណ្យ​តាម​ប្រពៃណី​ខ្មែរ ៕IMG-20160303-WA0004_resized_1