ខេត្តកណ្តាលៈរថយន្តតួរីសបើកបុកជាមួយម៉ូតូលើបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់រងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១៨និង០៥នាទីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចគីឡូ
ម៉ែត្រលេខ២៨.២៩ស្ថិតក្នុងភូមិខ្សុំ.ឃំបន្ទាយដែក.ស្រុកកៀនស្វាយខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះច្រឹប ចាន់ណាភេទប្រុសអាយុ២៨ឆ្នាំបើកម៉ូតូម៉ាកវីវាពណ៍ខៀវផ្លាកលេខកណ្តាល.1C.14.54 មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ។ចំណែករថយន្តម៉ាកទូរីសពណ៏សំបកឪឡឹកគ្មានស្លាកលេខបើកបរដោយឈ្មោះ សិន.លីភេទប្រុសអាយុ31ឆ្នាំភូមិព្រៃភ្នាមឃុំរូងដំរី ស្រុកបាភ្នំ ខេត្ដព្រៃវែង ។ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីអ្នកលឿង.ភ្នំពេញបើកបរក្នុងល្បឿនលឿន
ស្រាប់តែមកដល់ចំណុចខាងលើ ក៍ជ្រុលទៅបុកនិងរថយន្តក្នុងទិសដៅច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យភាគីអ្នកបើកបរម៉ូតូរងរបូសយ៉ាងធ្ងន់ធ្ងរ ។ក្រោយកើតហេតុនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្ត៍បានចុះអន្តរាគមន៍ ធ្វើការវាស់
វែងប្រមូលយកមធ្យោបាយទាំង២គ្រឿងទៅកាន់អធិការដ្ធាននគរបាល
ស្រុកកៀមស្វាយដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោគ៕






































