ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវមានការចូលរួមសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាកបន្តស្រាវជ្រាវ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាពលបលួចចែកចាយ ។
ប្រតិបត្តិការរបស់កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវត្រូវធ្វើឡើងនៅវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី
០៥ ខែ មិនា ឆ្នាំ ២០១៦ នៅចំណុចផ្ឌះជួលគ្មានលេខ ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀន១ឈ្មោះ ដួង ផល្លា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរលក់ត្រី ២ឈ្មោះយិន ឌីណា ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរនៅផ្ទះ ជនសង្ស័យទាំង២ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បន្ទាប់ពីរលោកឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរពេលថ្មីៗបានចេញបទបញ្ជាយ៉ាងក្ដៅគគុក ចំពោះ តាមបណ្ដាអធិការខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ឫតាមបណ្ដាប៉ុស្ដិ៍ណា ដែលបណ្ដែតបណ្ដោយ ឲ្យកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នោះច្បាស់ត្រូវជាបាត់បង់តំណែង ខណៈរសៀលថ្ងៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបន្តការស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាបជនជួញដូរគ្រឿងញៀនចំនួន២នាក់ដោយបានរកឃើញសារធាតុញៀនជាប្រភេទម៉ាទឹកកកចំនួន២៨កញ្ចប់ ដែលជនត្រូវជាប់សង្ស័យបានរក្សាទុកធ្វើសកម្មភាពផ្ដល់ការចែកចាយដោយខុសច្បាប់នៅភូមិសាស្ត្រខណ្ឌឫស្សីកែវ ។
បច្ចុប្បន្នជនត្រូវសង្ស័យជួញដូរខុសច្បាប់នូវសារធាតុទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនខ្លួនបន្តទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕
ហាស់ កំសាន្ដ





































