ខេត្តពោធិ៍សាត់៖ ចុងភៅសីុឈ្នួលក្នុងហាងយីហោ(គ្រួសារសាច់អាំង) មួយកន្លែងបានក្លាយជាអ្នកទោសរំលោភផ្លូវភេទទៅលើនារីវ័យអនិតិជនអាយុ១៤ឆ្នាំម្នាក់ដែលរស់នៅសីុឈ្នួលរត់តុកក្នុងហាងជាមួយគ្នារហូតបានសម្រេច៤លើកទៅហើយនោះ តែលើកចុងក្រោយជាប់ជុជសមត្ថកិច្ចដោយសាស្រវឹងបែកការពីម្ចាស់ហាង។ ហេតុការឃាត់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ត្រង់ហាងយីហោ(គ្រួសារសាច់អាំង) ក្នុងភួមិរា៉ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
បើតាមមន្ត្រីនគរបាលក្រុងពោធិ៍សាត់ផ្នែកព្រណ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យនេះឈ្មោះ ពេជ្រ តុលា អាយុ២១ឆ្នាំ មានស្រុកកំណើតរស់នៅភួមិទាហាន ឃុំស្វាយតឿ ស្រុកកំពុងរោ៍ ខេត្តស្វាយរៀង បានមកស្នាក់នៅសីុឈ្នួលធ្វើជាចុងភៅនៅកន្លែងកើតហេតុខាងលើ។
មន្ត្រីដដែលបន្តថាក្រោយពីជនសង្ស័យនេះមកស្នាក់នៅជាចុងភៅបានច្រើនថ្ងៃក៍បានស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះម្នាក់មានអាយុ១៤ឆ្នាំ ដោយនាងមកធ្វើកានៅក្នុងហាងជាមួយគ្នា រហូតបានខ្លួនប្រាណបានសម្រេចដល់ទៅបួនលើកទៅហើយ បន្ទាប់ពីបុរសសង្ស័យនេះលួងលោមសុំដេកជាមួយនារីរងគ្រោះវ័យអនិតិជននោះត្រូវរ៉ូវគ្នារូចមក។ ស្រាប់តែនៅថ្ងៃចុងក្រោយវេលាមោ៉ងប្រមាណជា១១យប់ស្ងាត់ បុរសសង្ស័យបានស្រវឹងស្រាជោគជាំខ្លាំង ដែលបានផឹកសីុជាមួយភ្ញៀវមកពិសាក្នុងហាងគ្រួសារសាច់អាំងនេះ បុរសនេះក៍បានឡើងតម្រេកខ្លាំងក៍បានលបលូចឡើងទៅចូលដេកជាមួយក្មេងស្រីរងគ្រោះនោះទៀត នាងក៍បានរើបំរា៉ស់មិនព្រមទំនងជានាងធំក្លិនស្រាខ្លាំង ធ្វើឲ្យភ្ញាក់លោកយាយម្ចាស់ហាងនោះដើរមកឃើញ ក៍បានប្ដឹងសមត្ថកិច្ចនគរបាលចាប់ខ្លួនបង្ករសំណុំរឿង ទៅតុលាកាតែម្ដងទោះគេសារភាពថា រូបគេត្រូវរ៉ូវគ្នាជាមួយនារីរងគ្រោះក៍ដោយ ព្រោះនាងនៅវ័យអនិតិជននៅឡើយ៕




































