​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយមាន​ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​កណ្តាល​ទ្រូងផ្លូវ

0

​ ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ ពេលដែល​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ក្នុងទិសដៅ​ច្រាស់​គ្នា ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤​និង​២០​នាទី​រសៀល​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥០ -៥១ ស្ថិតក្នុង ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច​។​
​ ​លោក អធិការនគរបាល ស្រុក​កំពង់ត្រឡាច បានអោយដឹងថា​៖ មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ម​.9978 ភព​1 បើកបរ​ដោយ​បុរស​ឈ្មោះ អោក សែន អា​
​យុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង លុះ​មកដល់​ចំណុច បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ក្នុងទិសដៅ​ច្រាស់​គ្នា នៅ​កណ្តាល​ទ្រូងផ្លូវ បណ្តាលអោយ រងរបួស​ធ្ងន់​និង​ស្រាល​មនុស្ស​៣​នាក់​។​
នៅក្នុង​ករណីនេះ បុរស​ឈ្មោះ អោក សែន ដែល​ជិៈ​ម៉ូតូ​ម៉ាកវ៉េវ បាន​របួសធ្ងន់ ចំណែក ភាគី​ម្ខាង​ទៀត អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា វ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF. 8635 បើកបរ​ដោយ​បុរស​ឈ្មោះ សំ សៀង​ហ៊​ន អាយុ​៤៥​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​ស្ត្រី​ជិៈ​ពីក្រោយ​ឈ្មោះ សំ ចាន​ធួ​ក អាយុ​៤៥​ឆ្នាំ រងរបួស​ស្រាល ទាំង​២​នាក់​មាន​ទីលំនៅ ភូមិ​ព្រែ​កតា​អុក ឃុំ​កោះ​រការ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​​ដើម្បី​កសាង​សំនុំរឿង​ដោះស្រាយ តាម​និតិ​វិធី​ច្បាប់ ៕

t4 t3 t2