ខេត្តកំពង់ឆ្នាំង៖ លោក អ៊ូ ជូបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង និងលោក កា ណុលចិន្ត្រា ប្រធានរតនាគារខេត្ត បានជំរុញអោយអង្គភាពទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុក ដាក់ធ្វើកិច្ចបញ្ជីការអោយបានត្រឹមត្រូវ ទៅនិងការចំណាយអ្វីមួយតាមផែនការសកម្មភាពនិងចង្កោមសកម្មភាពរបស់ខ្លួន ប្រកបដោយតម្លាភាពគណនេយ្យភាពនិងមានប្រសិទ្ធភាពទទួលខុសត្រូវខ្ពស់។
លោកបានលើកឡើងបែបនេះ នៅពេលដែលលោកបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១៨ ចុះថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថៃ្ងទី០៣ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តអភិបាលក្រុង/ស្រុកទាំង៨ និងមន្ត្រីរជ្ជទេយ្យករបុរេប្រទានសរុបចំនួន១១៦នាក់។
លោក កា ណុលចិន្ត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំងបានបន្តថា៖ រជ្ជទេយ្យករបុរេប្រ ទានទាំងអស់ត្រូវទទួលខុសត្រូវផ្ទាល់ ផ្នែករដ្ឋបាលផ្នែករដ្ឋប្បវេណីផ្នែកព្រហ្មទណ្ឌរាល់ការចំណូលចំណាយ និងការទុកដាក់ចុះកិច្ចបញ្ជីការគណនេយ្យអោយបានត្រឹមត្រូវតាមសារាចរណែនាំនិងថែរក្សាអោយបានល្អនូវសាច់ប្រាក់ដែលខ្លួនបានទទួលនិងចំណាយត្រូវភ្ជាប់លិខិ តយុត្តិការ អោយបានគ្រប់គ្រាន់និងកិច្ចប្រតិបត្តិការចរាចរណ៍សាច់ប្រាក់របស់អង្គភាពខ្លួន។
លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់អង្គភាពទាំងអស់ក្រោយពីកិច្ចប្រជុំនេះទៅត្រូវអនុវត្តអោយបានល្អនូវកិច្ចបញ្ជីការរជ្ជទេយ្យបុរេប្រទានពង្រឹង និងបំពេញបន្ថែមរាល់ចំណុចខ្វះខាតរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីអោយអង្គភាពរបស់ខ្លួនអនុវត្តស្របតាមសារាចរលេខ០១៨ចុះថៃ្ងទី៣១ ខែធ្នូ ឆ្នាំ២០១៦របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។លោកប្រធានក៏បានជំរុញដល់អង្គភាពដែលមានចំណូលត្រូវធ្វើយ៉ាងណាត្រូវខិតខំប្រមូលចំណូលអោយអស់លទ្ធភាព និងបង់ចូលថវិការដ្ឋអោយបានទាន់ពេលវេលាជៀសវាងយកចំណូលទៅចាយខុសច្បាប់៕




































