​ ​ស្ដ្រី​ក្រីក្រ​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារ​ខាំ​ត្រី​កាញ់​ ១​ក្បាល​រអិល​ចូល​មាត់​ស្ទះផ្លូវ​ដកដង្ហើម​

0

​ខេត្តព្រះវិហារ​ ​សេចក្តីរាយការណ៍​បានអោយដឹងថា​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ដោយសារ​ខាំ​ត្រី​ក្រាញ់​១​ក្បាល​ចុងក្រោយ​រអិល​ចូល​បំពង់ខ្យល់​ដកដង្ហើម​ក្នុងចំណោម​ត្រី​ក្រាញ់​៤​ក្បាល​កាលពី​ថ្ងៃទី​០២​មិនា​២០១៦​ស្ថិតនៅ​ភូមិ​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​នេះ​ជា​លើកទីមួយ​ហើយ​ដែលមាន​មនុស្ស​ចាស់​ស្លាប់​ដោយសារ​ខាំ​ត្រី​ក្រាញ់​នៅ​ស្រុក​គូលែន​ដោយ​មើលស្រាល​ពី​តម្លៃ​ជីវិត​របស់ខ្លួន​។​
​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​អោយដឹងថា​មុនពេល​កើតហេតុ​ឃើញ​ស្ដ្រី​រងគ្រោះ​បាន​ទៅ​បាចទឹក​រកត្រី​ទុក​ធ្វើ​ម្ហូប​នៅ​ចំណុច​អូរ​ដូន​ស្ងួន​ក្នុងភូមិ​គូលែន​ត្បូង​ហើយ​នៅក្នុង​ថ្ងៃ​ដដែល​នោះ​ស្រាប់តែ​ឮថា​ស្ដ្រី​ម្នាក់​នោះបាន​ស្លាប់បាត់​បង់ជីវិត​។​មូលហេតុ​មកពី​ស្ត្រី​រងគ្រោះ​ខ្វះ​ការប្រុងប្រយ័ត្ន​ដោយ​យក​ត្រី​ក្រាញ់​ចំនួន​៤​ក្បាល​ដែល​រក​បានមក​ខាំ​អោយ​ងាប់​ដើម្បី​ចម្អិន​ធ្វើ​ម្ហូប​ហូបបាយ​ដែល​មុនដំបូង​ខាំ​ងាប់​៣​ក្បាល​ហើយ​ត្រី​ក្រាញ់​១​ក្បាល​ចុងក្រោយ​ភ្លាត់ស្នៀត​ត្រូវ​ត្រី​ក្រាញ់​ត្បុល​ចូល​មាត់​ស្ទះ​បំពង់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា​សព​ស្ដ្រី​រងគ្រោះ​ឈ្មោះ​លឹម​សា​រុំ​អាយុ​៤៧​ឆ្នាំ​មុខរបរ​កម្មករ​យាម​អង់​តែ​ន​ទូរស័ព្ទ​០៩៧​ស្ថិតនៅ​ភូមិ​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​បន្ទាប់មក​k2អាជ្ញាធរ​ស្រុក​គូលែន​បាន​ពាំ​នាំយក​សម្ភា​រះ​និង​ថវិកា​មួយចំនួនធំ​ទៅ​ប្រគល់ជូន​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ដើម្បី​ឧបត្ថម្ភ​ក្នុង​ពិធី​បុណ្យសព​តាម​ប្រពៃណី​យ​ខ្មែរ​៕