​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ប្រចាំឆ្នាំ​សិក្សា​២០១៥¬ ២០១៦

0

​​ខេត្ត​ប៉ៃលិន​៖ លើ​ទីលាន​ពហុកីឡាដ្ឋាន​ខេត្ត​ប៉ៃលិន  ដែល​ទើប​បង្កើត​ថ្មី មាន​រៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ប្រចាំឆ្នាំ​២០១៥ ២០១៦ ស្ថិតក្រោម​អធិបតីភាព លោក អៀង វុ​ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន តំណាង​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ,​លោក នាក់ ណា​ង ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត ,​លោក លោកស្រី​ប្រធាន អនុប្រធាន ជំនាញ​មន្ទីរ​ជុំវិញ​ខេត្ត ,​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុម​កីឡាករ កីឡា​ការី​នី យ៉ាងច្រើន​កុះករ ។​
​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ ការប្រកួត​កីឡា​នាពេលនេះ គឺធ្វើឡើង​ដើម្បី​ជ្រើសរើស​ជើងអែក ប្រចាំឆ្នាំ និង​ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ក្នុងការ​ចូលរួមចំណែក​កែលំអរ ព្រមទាំង​អភិវឌ្ឍ​ន៏​វិស័យ​កីឡា​ឈានទៅ​កាន់​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ពិសេស​រួមចំណែក​ក្នុងការ​អនុវត្ត​ន៏​ប្រកបដោយ​ប្រសិទ្ធភាព​តាម​គោលនយោបាយ​ចតុកោណ របស់​រាជរដ្ឋាភិបាល​អ​ណិ​ត្ត​ទី​៥ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។ លោក​ប្រធាន​មន្ទីរ បាន​បន្តថា​៖ ក្រុម​កីឡាករ កីឡាការិនី បឋមសិក្សា ដែល​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​សិក្សា​២០១៥ ២០១៦ ក្រុមបាល់ទាត់​មាន​១៣​ក្រុម បាល់ទះ​០៩​ក្រុម បាល់បោះ​០៦​ក្រុម និង​អត្តពលកម្ម​១២​ក្រុម សរុប​មាន​កីឡាករ​ចំនួន​៥៥៦​នាក់ ក្នុង​កីឡាការិនី​១៨០​នាក់ ។ ចំណែក​ក្រុម​កីឡាករ កីឡាការិនី​មធ្យមសិក្សា​វិញ មាន​បាល់ទាត់​ចំនួន​១២​ក្រុម ក្រុម​បាល់ទះ​០៦​ក្រុម បាល់បោះ​ចំនួន​០៥​ក្រុម និង​អត្តពលកម្ម​ចំនួន​១២​ក្រុម សរុប​មាន​កីឡាករ​ចំនួន​៣៩៦​នាក់ ក្នុងនោះ​កីឡាការិនី​ចំនួន​១៧៤​នាក់ ។ លោក​ប្រធាន​មន្ទីរ បន្តទៀតថា​៖ ការប្រកួត​កីឡា​គឺមាន​រយៈពេល​០៩ ថ្ងៃ ចាប់ពី​ថ្ងៃទី​០៣ រហូតដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ដោយមាន​កីឡាករ​សរុប​៩៥២​នាក់ កីឡាការិនី ៣៥៤​នាក់ ហើយ​ការប្រកួត​នេះ​គឺ​ក្នុងន័យ​បណ្តុះ​គំនិត​ឲ្យ​បងប្អូន​ស្រលាញ​កីឡា បង្កើន​ការ​សាមគ្គីភាព មិត្តភាព ចេះ​រស់នៅ​ជាមួយគ្នា​ក្នុង​ការកសាង​វប្បធម៌​ស្និ​ត្ធ​ស្នាល និង​រួមចំណែក​កា​ពារ​ប្រទេសជាតិ​មួយ ពោរពេញ​ដោយ​មោទនភាព សមភាព ក្នុង​ឆាក​អន្តរជាតិ និង​ជាពិសេស​ក្នុង​តំបន់ ។
​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក អៀង វុ​ធ អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ថា​៖ ការប្រកួត​កីឡា​នាពេលនេះ ជាការ​រួមចំណែក​មួយ ដើម្បី​បង្កើន​សមត្ថភាព និង​ទេពកោសល្យ របស់​កីឡាករ​កីឡាការិនី ហើយក៏​ជា​មុខព្រួញ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្រសួង​អប់រំ យុវជន​និង​កីឡា ជា​អ្នក​ទ​ទូល​ខុស​ត្រួវ​ផ្ទាល់ ព្រមទាំង​យកចិត្តទុកដាក់​បំផុត ។ លោក​អភិបាលរង មាន​ប្រសា​ស​ន៏​បន្តថា​៖ ផ្នែក​អប់រំ​កាយ និង​កីឡា នាំមក​នូវ​សុខភាព​រឹងមាំ ប្រាជ្ញា​ឈ្លាសវៃ កាលណា​ក្មួយៗ​មាន​សុខភាព​រឹងមាំ ទើប​រៀនសូត្រ​ពូកែ ដូច្នោះ​ក្មួយៗ កុំ​បោះបង់​កីឡា​ឲ្យ​សោះ តែ​ក្មួយៗ​ត្រួវ​រៀនសូត្រ​ឲ្យ​បាន​ពូកែ​គ្រប់​មុខវិជ្ជា​ផងដែរ ។ យើង​លេង​កីឡា គឺ​យើង​ជៀសវាង​នូវ​ការសេព​គ្រឿងញៀន ព្រមទាំង​លុបបំបាត់​ក្មេង​ទំនើង ហើយ​ការលេង​កីឡា​នាំមក​នូវ​សុខមាលភាព​របស់​មនុស្ស​ជាតិ​ទាំងមូល និង​ជាពិសេស​សួ​ម​ឲ្យ​ក្មួយៗ​មេត្តា​គោរព​នូវ​ច្បាប់​ចរាចរ​ណ៏ ព្រោះ​បញ្ហា​ចរាចរ​ណ៏​ជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់ ។ លោក​ក៏បាន​នែ​នាំ​ដល់​អាជ្ញាកណ្តាល ធ្វើយ៉ាងណា​កាត់សេចក្តី​ឲ្យ​បាន​ត្រឹម​ត្រួវ យុត្តិធម៌ រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ជាមួយ​កីឡាករ​កីឡាការិនី ចេះ​យោគយល់​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​អាជ្ញាកណ្តាល , ចំពោះ​ក្មួយៗ​កីឡាករ កីឡាការិនី ក៏​ត្រួវ​ចេះ​គោរព​រាល់​នូវ​បទបញ្ជា នៃ​ការប្រកួត​ឲ្យ​បាន​ត្រឹម​ត្រួវ ហើយក៏​ចូលរួម​អ​បរសាទរ ចំពោះ​លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ កីឡាករ កីឡាការិនី ដែល​បាន​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក សិស្ស​បឋមសិក្សា មធ្យមសិក្សា​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៥ ២០១៦​នាពេលនេះ​ផងដែរ ៕​

រូបភាព សុវណ្ណារិទ្ធ (10) រូបភាព សុវណ្ណារិទ្ធ (9) រូបភាព សុវណ្ណារិទ្ធ (7) រូបភាព សុវណ្ណារិទ្ធ (4) រូបភាព សុវណ្ណារិទ្ធ (3)