បន្ទាយមានជ័យ ៖លោកឧត្តមសេនីទោពេជ្រវណ្ណា នាយក រងទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងកម្ពុជា-ថៃ បានលើកឡើងពីលទ្ធផលការងារអនុវត្តបាន រួមមានការសំរួលដល់គណៈប្រតិភូ ក៏ដូចជាប្រជាពលរដ្ឋងាយស្រួយក្នុងការឆ្លងដែនហើយបានសហការទំនាក់ទំនងល្អជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច កម្ពុជាក៏ដូចភាគីថៃក្នុងការទប់ស្កាត់បង្រាបបានបទល្មើសក្នុងភូមិសាស្ត្រតាមបណ្តោយព្រំដែន និង ករណីបទល្មើសឆ្លងដែន។ជាមួយគ្នានេះ អង្គភាពរបស់យើងបានចូលរួមជួយដោះស្រាយទុក្ខលំបាកជនចាស់ជរា កុមារកំព្រានូវគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនពោលគឺ បានចូលរួមការងារមនុស្សធម៌។
ឯឧត្តម ឧត្តមសេនីយ៍ឯក
សៀកសុជាតិ នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការ បានផ្ដាំផ្ញើរដល់កម្លាំងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ តាមបណ្ដាយច្រកព្រំដែនទាំងអស់បន្តកិច្ចការងារព្រំដែនជាពិសេសទប់ស្កាត់អោយខាងតែបានរាល់បទល្មើសនៅព្រំដែនក្នុងនោះបានសង្កត់ធ្ងន់ការទប់ស្កាត់គ្រឿងញៀន ករណីពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់រឺលួចកាប់ឈើក្រញូងនៅដីថៃនិងទំនិញគេចពន្ធតាមច្រករបៀងនានា ថែមទាំងបទល្មើសផ្សេងៗទៀត។
ដោយ គៀនច័ន្ទហីន




































