ប៊េងហ្គាស៊ី៖ ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់៤៣រូប ខណៈជាង១០០នាក់បានរងរបួស (The death toll from clashes in Benghazi has risen to 43 with more than 100 people wounded,)ក្នុងការការវាយប្រយុទ្ធគ្នា យ៉ាងកក្រើក បានកើតឡើង រវាងយោធា និង ក្រុមប្រដាប់អាវុធ នៅទីក្រុង ប៊េងហ្គាស៊ី ដែលធំជាងគេលំដាប់ទីពីរនៅប្រទេសលីប៊ី ។
បើតាមព័ត៌មានពីមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រយុទ្ធគ្នារវាងកម្លាំងក្រសួងការពារជាតិជាមួយពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយម (Islamist militants and the military forces) សាកសពក្រុមសកម្មប្រយុទ្ធជាច្រើន បាននៅរាយប៉ាយពាសពេញកន្លែងប្រយុទ្ធ ផ្ទៃប្រទេសសម្បូរភោគទ្រព្យប្រេង ស្ថិតនៅតំបន់មជ្ឈិមបូព៌ា មួយនេះ បន្ទាប់ពីរបបហ្គាដាហ្វីដួលរលំកាលពីឆ្នាំ ២០១១។
ទោះបីជារដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដោយការបោះឆ្នោតក៏ដោយ ប៉ុន្តែក្រុមសកម្ម ប្រយុទ្ធមួយចំនួន នៅតែមិនព្រមចុះចូលឡើយ ហើយពួកគេតែងតែបង្កការវាយប្រហារនៅ តាមបណ្តាទីក្រុងសំខាន់នានា ទូទាំងប្រទេស។ វាជាសង្គ្រាមស៊ីវិលមួយដែលបង្កគ្រោះមហន្តរាយស្ទើររៀងរាល់ថ្ងៃនៅលីប៊ី៕