កំពង់ធំៈ គោលបំណងនៃការផ្តល់សម្ភារៈសិស្សា ដល់ប្អូនសិស្សានុសិស្ស របស់អង្គការ JCI គឺជាការផ្តោតទៅ លើការជម្រុញឲ្យមាតាបិតា និងអាណាព្យាបាល សិស្សចូលរួម ផ្តល់ឳកាសឲ្យកូនចៅឬក្មួយៗ បានចូលរៀន ដោយសារតែយល់ឃើញថា សកម្មភាពមនុស្សធម៌នេះ អាចជួយផ្តល់ឳកាស និងលើកទឹកចិត្តដល់ប្អូននិង ក្មួយៗ បានបំពេញកាសិស្សា ក៏ដូចជាការជួយរំលែកនូវ ភាពខ្វះខាតរបស់លោកពូ និងអ្នកមីង ដែលពុំសូវមាន ជីវភាពធូធារ ។
ពិធីនៃការផ្តល់សម្ភារៈសិស្សានេះ បានធ្វើឡើងក្នុងបរិវេណសាលាជ្រង ឃុំឈូកខ្សាច់ និងសាលារៀនខ្សាច់ល្អិត ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៦ ខែមិនា ឆ្នាំ២០១៦ ដែលមានថ្នាក់ដឹកនាំ អាជ្ញាធរ និងម្ចាស់អំណោយមកពី បណ្តាប្រទេស បានផ្តល់ រួមទាំងលោកយាយលោកតា អាព្យាបាលសិស្សាចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីដ៏អធឹក អធ័មក្នុងការផ្តល់សម្ភារៈសិស្សាដល់ក្មួយៗនេះ ត្រូវបានប្រគល់សៀវភៅ ប៉ិច ខ្មៅដៃ និងឧបករណ៍ជាច្រើន ទៀតរួមទាំងកាបូបសម្រាប់សិស្សា ចាប់តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទៅ៦ ចំនួន១០០០នាក់ ។
លោកស្រី សួន ជុឡា ប្រធានសភាយុវពាណិដ្ឋករកម្ពុជា JCI សាខាភ្នំពេញ នេះគឺជាសកម្មភាពចូលរួមរំលែក ភារៈរបស់អាណាព្យាបាលសិស្ស និងជម្រុញឲ្យសិស្សទាំងអស់ សប្បាយនឹងការរៀនសូត្រ មានអារម្មណ៍ចង់ ចេះចង់ដឹង និងលើទឹកចិត្តរបស់ក្មេង ដែលកំពុងតែពេលវ័យចូលសាលារៀន ដោយឡែកសម្ភារៈសិស្សាទាំងអស់ហ្នឹង គឺទទួលបានពីការជំនួយឧបត្ថម្ភនានា និងបានសហការជាមួយ JCI សិង្ហបូរី សាខាម៉ារីណា តាំងពីឆ្នាំ២០១២មក គឺបានធ្វើកិច្ចកាពាក់ព័ន្ឋនឹង សកម្មភាពមនុស្សធម៌នេះ គឺផ្តោតលើការជម្រុញឲ្យក្មេង បានចូលរៀនេះគឺជាផ្តល់អំណោយ ឆ្នាំទី៥ហើយដែលចំណាយថវិការទិញសម្ភារៈអស់ជិត១ម៉ឺនដុល្លា។
លោក ALVIN YIP ប្រធានសភាយុវពាណិដ្ឋករសិង្ហបូរី JCI សាខាម៉ារីណាបានបញ្ជាក់ថា កម្មវិធីមួយនេះគឺវា មានលទ្ធផលល្អសម្រាប់ក្មេងទាំងអស់ ក៏ដូចជាឪពុក ម្តាយ ក្នុងការជួយសម្រាលការចំណាយរបស់គ្រួសារ និងអាចជួយឲ្យកូនរបស់គាត់បានទទួលការរៀនសូត្រ ដែលជាការចំបាច់បំផុតខាងផ្នែកវិស័យអប់រំ នៃប្រទេសកម្ពុជា ហើយខ្ញុំពេញចិត្តក្នុងការបន្តសកម្មភាពមនុស្សធ៌មនេះ និងមានការគាំទ្រពីម្ចាស់ជំនួយកាន់ តែច្រើនឡើង ។
លោក Pacal Dike ប្រធានសភាយុវពាណិដ្ឋករពិភពលោក ខ្ញុំមានសេចក្តីរំភើបរីករាយខ្លាំងណាស់ នៅពេល ដែលខ្ញុំបានចូលរួម ចែករំលែកផ្តល់សម្ភារៈសិក្សាដល់ក្មេងៗ ខ្ញុំគិតថា នេះគឺជាការជួយជម្រុញឲ្យគេបានចូល រឿនផង និងជួយឪពុកម្តាយរបស់គេ ខណៈពេលដែលជីវភាពគ្រួសារគេ ខ្សត់ខ្សោយ ក្នុងនោះដែរខ្ញុំអគុណ ដល់កម្ពុជាដែលមានរៀបចំកម្មវិធីនេះឡើង ។
លោក ប៉ិច ប៉ូឡែន ប្រធានសភាយុវពាណិដ្ឋករកម្ពុជា បានឲ្យដឹងថា ការបង្កើតកម្មវិធីនេះឡើង គឺក្នុងគោលបំណងចង់ចូលរួមចែករំលែក ដល់មាតាបិតា និងសិស្សានុសិស្សដែលមានការខ្វះខាត នូវសម្ភារៈ ម្យ៉ាងទៀតគឺជាកម្មវិធីជួបជា មួយអាណាព្យាបាល ដែលបានផ្តោតលើសារៈសំខាន់ លើការអប់រំនិងលើកទឹកចិត្តឲ្យ គាំទ្រាការសិស្សារបស់កូនគាត់ បានចប់ចុងចប់ដើម ដើម្បីអានាគត់ដ៏ល្អទៅថ្ងៃខាងមុខ និងឲ្យមាតាបិតា ឲ្យតំលៃកាសិស្សាកុមារីជាពិសេស ទទឹមគ្នា និងកុមារា ដោយឡែក សភាយុវពាណិដ្ឋករអន្តរជាតិ បានបង្កើតឡើងនៅឆ្នាំ ១៩១៥ គឺជាចលនាដំបូង រហូតមកដល់ ពេលនេះឆ្នាំ២០១៦ គឺមានរយះពេលជាង១០០ឆ្នាំមកហើយ ព្រមទាំងបានដំណើរការនៅក្នុងពិភពលោក ចំនួន ១២០ ប្រទេស ។ ដោយ ប៊ុន រដ្ឋា







































