ជនសង្ស័យ​ម្នាក់​ត្រូវ​កងរាជអាវុធហត្ថ ចាប់​ឃាត់ខ្លួន​ពីបទ​រំលោភ​សេ​ពស​ន្ថ​វះ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​

0

ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៦ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ធ្វើការ​ចាប់​ឃាត់ខ្លួន ពីបទ​រំលោភ​សេ​ពស​ន្ថ​វះ ទៅលើ​ក្មេងស្រី​រងគ្រោះ នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​IMG_1583វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ជនសង្ស័យ ដែល​រំលោភ​ក្មេងស្រី អាយុ​៨​ឆ្នាំ នោះ​មានឈ្មោះ​សឿន ព្រែក ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ​រំលោភ​សេ​ពស​ន្ថ​វះ​ទៅលើ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ រីឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​សឿន អ៊ុយ ភេទ​ស្រី​អាយុ​៨​ឆ្នាំ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បាន​បន្តទៀតថា ជនសង្ស័យ បានធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ បានសម្រេច ទៅលើ​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​ចាប់​ឃាត់ខ្លួន នៅពេល​វេលា​ខាងលើ នៅពេល​បច្ចុប្បន្ន កំលាំង​ជំនាញ​កងរាជអាវុធហត្ថ កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕IMG_1584