VIDEO ​ ​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ម៉ូតូ​ហង់​ដា​ឌ្រី​ម បណ្តាលអោយ​របួសធ្ងន់​២​នាក់​ហើយ​ត្រូវ​រថយន្ត​កាមរី​បុក​ត​កន្ទុយ​ទៀត​រង​កា​ខូចខាត​

0

​ភ្នំពេញ ប្តី​ប្រពន្ធ​ពី​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រខ​ណះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ហើយ​ត្រូវបាន​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ពេញទំហឹង ហើយ​ភ្លាមនោះ​ក៏មាន​រថយន្ត​កាមរី​គូទ​ហើម​មក​បុក​ពីក្រោយ​រថយន្ត​បង្ក​បន្ថែមទៀត​បណ្តាលអោយ​រង​ការខូចខាត​បន្ទាប់មក​រថយន្ត​ទាំងពីរ​គ្រឿង​ក៏បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ភ្លាមៗ​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​៧​ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលាសង្កាត់​ចោមចៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រឹ​ម​សង ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AT 4776 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​លិចទៅ​កើ​តខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2X 9924 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូ​តូង​របួសធ្ងន់​។ ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​រថ​យន្ត​បាន​បុក​ម៉ូតូ​អោយរ​បួស​រួច ភ្លាមនោះ​ក៏មាន​រថយន្ត​កាមរី​គូទ​ហើម​មួយគ្រឿង​ទៀត​មក​ស្របគ្នា​ជាមួយ​រថយន្ត​បង្ក​ហើយ​បាន​បុក​ត​កន្ទុយ​គ្នា​បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ ភ្លាមនោះ​រថយន្ត​ទាំងពីរ​គ្រឿង​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​១០០​ម៉ែត្រ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ភ្លាមៗ​តែម្តង​។
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាសវែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​ដោយៈ​ជី​ម ភា​រ៉ា​