ភ្នំពេញ៖យុវជនប្រុសស្រីមួយក្រុមបានគ្នាជិះម៉ូតូចេញមកពីដើលេងកោះពេជ្យត្រលប់ទៅផ្ទះខណះជិតដល់ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀតជិតម៉ូតូ៥ទៅ៦គ្រឿងបានដេញវាយបណ្តាលអោយពួកជនរងគ្រោះភ័យជិះបែកផ្លូវគ្នាត្រូវក្រុមបង្កវាយបណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់និងនារី២នាក់ទៀតរបួសស្រាល។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៨មិនា ឆ្នាំ២០១៦ នៅមុខរោងចក្រCWKH តាមបណ្តោយផ្លូវលំ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីបក្ខពួកជនគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុគេពួកគេបាននាំគ្នាទៅដើរលេងនៅកោះពេជ្យដោយមានគ្នា៦នាក់ប្រុស៣ស្រី៣ជិះម៉ូតូ៣គ្រឿង មួយគ្រឿងម៉ាកឌ្រឹមសងសេរីឆ្នាំ២០១៥ ជិះគ្នា៣នាក់ប្រុសម្នាក់ មួយគ្រឿងទៀតម៉ាកMSX ជិះដោយយុវជនម្នាក់ និងមួយគ្រឿងទៀតម៉ាកនិច ឌុបគ្នាប្រុស្រី២នាក់ ខណះដែលដើរលេងរួចក៏នាំគ្នាត្រលប់មកផ្ទះវិញនៅម្តុំផ្សារព្រៃទា ។ ជនរងគ្រោះបានបន្តថា ខណះជិះជិតដល់ផ្ទះក៏ស្រាប់តែមានម៉ូតូ៥ទៅ៦គ្រឿងប្រដាប់ដោយដំបងនិងដាវ បនជិះដេញពួកគេធ្វើអោយពួកគេភ័យទើបជិះម៉ូតូបែកផ្លូវគ្នាដោយម៉ូតូឌ្រឹមសងជិះទៅតែឯងតាមផ្លូវលំព្យាយាមគេចពីចង្កូមខ្លាលុះជិះទៅដល់ចំណុចមុខរោងចក្រCWKH ដោយផ្លូវមានជង្ហុក់ធ្វើអោយដួលម៉ូតូទើបក្រុមដៃដល់ព្រួតវាយបណ្តាលអោយយុវជនជាតៃកុងរបួសធ្ងន់ធ្ងរចំណែកនារី២នាក់ទៀតរបួស្រាល ។ ដោយឡែកបក្ខពួកជនរងគ្រោះ៣នាក់ទៀតពុំមានងរបួសនោះទេ។ បន្ទាប់ពីក្រុមបង្កវាយអោយរបួសរួចពួកគេក៏បានជិះម៉ូតូគចខ្លួនបាត់អស់។
ជនរងគ្រោះបនបន្តទៀតថាពួកគេពុំដែលមានរឿងនិងមិនដែលស្គាល់ក្រុមទាំងនោះទេ ហើយក៏មិនដឹងថាក្រុមទាំងនោះដេញវាយពីមួលហេតុអ្វីនោះដែរ។ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានរាយការទៅសម្ថកិច្ចមូលដ្ឋានហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូមត្ថកិច្ចយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងដើម្បីរងចាំក្រុមគ្រួសារយកឯកសារដែលពាក់ព័ន្ធមកផ្ទាងផ្ទាត់ទើបប្រគល់អោយវិញ។ដោយៈជីម ភារ៉ា




































