ភ្នំពេញៈបុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ខណះដែលជិះម៉ូតូបុកគ្នាពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាស់គ្នា។ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ១០នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ១៦៤ នៅក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាៈនៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ 6928 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម តាមបណ្តោយផ្លូវ១៦៤ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CA 7279 ជិះដោយបុរសម្នាក់ដូចគ្នា ហើយជាជនរងគ្រោះរបួសធ្ងន់ ជិះតាមបណ្តោយផ្លូវ១៦៤ បញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ក៏មកបុកគ្នាពេញទំហឹងតែម្ដង បណ្តាលឲ្យភាគីខាងម៉ូតូស្កុបពីរងរបួសសន្លប់នៅនិងកន្លែងកើតហេតុ រីឯខាងម៉ូតូហង់ដាឌ្រីមរងរបួសស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់នោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯម៉ូតូទាំងពីរគ្រឿងនោះត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែង រួចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌ៧មករា រងចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ជីម ភារ៉ា




































