អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ន​អស់​មួយ​ខ្នង​នៅ​ស្រុក​រមាសហែក​៖​ដោយ​យាង​ដា​នុត​

0

ខេត្តស្វាយរៀង​៖​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពល​រដ្ន​អស់​មួយ​ខ្នង​ដោយសារ​ម្ចាស់ផ្ទះ​ដាំទឹក​ផឹក​ហើយ​ងងុយដេក​ពុំបាន​ពន្លត់​រងើកភ្លើង​ក៍​បង្ករ​អោយ​ឆេះ​រាលដាល​ពេញ​ផ្ទះ​ទោះបី​មានការ​ជួយ​ពន្លត់​ពី​ប្រជា​ពល​រដ្ន​ដែលជា​អ្នកជិតខាង​ក៍ដោយ​។​ហេ​ត់​ការ​នេះ​បានកើត​ទ្បើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ​អ​ន្សោ​ង​ឃុំ​ជ្រៃ​ធំ​ស្រុក​រមាសហែក​។​បើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​រមាសហែក​បានអោយដឹង​ថា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើ​ឆេះ​ម៉ត់​នេះ​មានឈ្មោះ​វ៉ាន់​នី​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។​ហើយ​ផ្ទះ​ដែល​ភ្លើង​ឆេះ​អស់នេះ​មាន​ទំហំ​៣×៥​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ជញ្ជាំង​ស្លឹក​។​រីឯ​សម្ភា​រះ​ខូចខាត​រួមមាន​អង្ក​៩ តៅ​មាស​ទំង្ងន់​១​ជី​ប្រាក់​១​លាន​រៀល​និង​ខោអាវ​មួយចំនួន អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ​។​សមត្ថកិច្ច​បាន​បន្តទៀត​ថា​នេះ​សំណាង​ហើយ​ដែល​ភ្លើង​មិន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ជាពិសេស​មិន​បណ្តាល​មាន​មនុស្ស​ស្លាប់​។​រីឯ​ប្រជា​ពល​រដ្ន​បាន​លើកទ្បើង​ដែរ​ថា​ការបង្ករ​អោយមាន​កា​ឆាបឆេះ​ផ្ទះ​នេះ​ទ្បើង​ដោយសារ​ម្ចាស់ផ្ទះ​ធ្វេស​ប្រ​ហេ​សខ​ណះ​ដែល​ដាំទឹក​ហើយ​មិនបាន​ពន្លត់​រងើកភ្លើង​ដល់​ត្រូវ​ខ្យល់​បក់​បង្ក​អោយ​ឆាបឆេះ​តែម្តង​។​

photo_2016-03-09_09-54-37 photo_2016-03-09_09-54-34 photo_2016-03-09_09-54-32 photo_2016-03-09_09-54-28