ភ្នំពេញ៖គណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យ ក្រោមការដឹកនាំពីលោក កូប ស្លេះ អភិបាលរងខណ្ឌ ឫស្សីកែវ នាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦នេះ បានចុះអនុវត្តន៍ពន្យល់ណែនាំតាមបណ្ដាសាលាមត្តេយ្យនីមួយៗ មាននាយក លោកគ្រូ អ្នកគ្រូ ចំនួន២ទីតាំងនៅសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដើម្បីឲ្យចេះពីវិធីសាស្ត្រ ផ្សេងៗក្នុងការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យបឋម ដែល អាចកើតមានឡើងជាយៈថាហេតុក្រោយពីគណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវទទួលបានគោលការដឹកនាំពីគណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ។
អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ បានបញ្ជាក់ថាបន្ទាប់ពីគណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវទទួលបានផែនការដឹកនាំពីគណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោកបានបន្តដឹកនាំ កម្លាំងចុះអនុវត្តន៍ភ្លាម ដោយជុំហ៊ានដំបូង គណៈកម្មការ បានជ្រើសយកគោលដៅតាមសាលាមត្តេយ្យនីមួយៗដែលជាទីតាំងប្រមូលផ្ដុំដោយក្មេងតូចៗកំពុងសិក្សានិងងាយរងគ្រោះបំផុត ប្រសិនបើ នាយក លោកគ្រូ អ្នកគ្រូ ដែលកំពុង បង្រៀនសិស្សមិនចេះពីរបៀបការពារទប់ស្កាត់គ្រោះអគ្គិភ័យទេនោះ។
អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ បានបញ្ជាក់ទៀតថា ជាគោលការរបស់ណៈកម្មការបង្ការ ទប់ស្កាត់និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ បានតម្រូវឲ្យសា លាមត្តេយ្យនីមួយៗ១ត្រូវទុកច្រកចេញចូលឲ្យបានធំទូលាយ ២ពេលលោកគ្រូ អ្នកគ្រូ កំពុងបង្រៀនសិស្សនោះមិនត្រូវ ចាក់សោររបងជាដាច់ខាត ៣សាលាត្រូវមានកម្លាំងម្នាក់ សម្រាប់ឈរយាមមាត់ច្រកចេញចូល ៤តម្រូវឲ្យសាលា ត្រូវបំពាក់បំពង់បាញ់ពន្លត់អគ្គិភ័យពីរ៤ទៅ៥បំពង់ឫអាចលើសនិងយោងតាមសាលាតូចធំ ៥នាយកសាលា លោកគ្រូ អ្នកគ្រូ ត្រូវចេះវិធីប្រើប្រាស់បំពង់បាញ់ពន្លត់ អគ្គិភ័យដើម្បីសង្គ្រោះបឋម តម្រាំមានការអន្តរាគមន៍ពីរថយន្ដពន្លត់អគ្គិភ័យ ។លោកអភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់បន្ថែមថា ក្នុងការចុះអនុវត្តន៍របស់គណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវមិនត្រឹមតែ អនុវត្តន៍ចំពោះតែសា លាមត្តេយ្យនោះ តាមគោលការដែលត្រូវអនុវត្តន៍រួមមាន ដូចជា សាលាស្ថាប័នរដ្ឋ និងឯកជន តាមសណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសផ្សេងៗជាដើម ។ល។លោកអភិ បាលរងបានបន្តថា ដោយឡែក គោលការទាំងប៉ុន្មានចំណុច ខាងលើ ដែលគណៈកម្មការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យ ខណ្ឌឫស្សីកែវបានដាក់ជូននេះ តម្រូវឲ្យម្ចាស់ទីតាំងត្រូវ អនុវត្តន៍តាមគោលការ បើមិនដូចច្នោះអាចប្រឈមនិងការបិតទីតាំង និងពិន័យជាទឹកប្រាក់ តាមគោការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ៕ដោយហាស់ កំសាន្ដ




































