អាជ្ញាធរ​ស្រុក​អន្លង់វែង​កោះ​អ​ញ្ចើ​ញ ម្ចាស់​ក្របី​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ឲ្យ​ហ្វូង​ក្របី​ដែល​ធ្លាប់​ចូលក្នុង​ផ្ទៃ​ទឹក​បឹង​តា​ម៉ុក​ ​

0

​ឧ​ត្ត​រ​មានជ័យ​៖១១​និង​២០​នាទី ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៦ ហ្វូង​ក្របី​ដែល​ធ្លាប់តែ​ចូលដេក​ត្រាំ​ង​ក្នុង​ផ្ទៃ​ទឹក​បឹង​តា​ម៉ុក​នៃ​ស្រុក​អន្លង់វែង ដែល​បង្ករ​អោយ​ផ្ទៃ​ទឹក​បឹង​ល្អកកករ នាពេល​កន្លងមក ត្រូវបាន​លោក ហោ​ជិន វិ​រ​យុទ្ធ អភិបាល​នៃ​គ​ណះ​អភិបាលស្រុក​អន្លង់វែង បាន​ចាត់​អោយ​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក កោះ​អ​ញ្ចើ​ញ​ម្ចាស់​ក្របី​ឈ្មោះ​មាស សាវឿន ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ដើម្បី​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​សកម្មភាព​ព្រលែង​ក្របី​របស់ខ្លួន​អោយ​ចុះ លែង​ក្នុង​ផ្ទៃ​ទឹក​បឹង​អូរ​ជីក​បន្តទៀត​។​ក្នុងនោះ ផងដែរ លោក​ហោ ជិន វិ​រ​យុទ្ធ អភិបាលស្រុក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អោយជួយ​សំអាត​បរិស្ថាន នៅតាម​ទីសាធារណ​: ក្នុង​គោលបំណង​លើក​សោ​ភ័​ណ្ឌ​ភាព​នៃ​ក្រុង​ដែលមាន​តំបន់​ទេស​រណ៍​ប្រ​វត្ត​សាស្ត្រ​ទាំង​១៤​ចំណុច ជាពិសេស​បឹង​តា​ម៉ុក​តែម្តង ហើយ​សកម្មភាព​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធ​រ​នេះហើយ ដែល​ធ្វើអោយ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ កាន់​តែមាន​ចំនួន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕IMG_1620 IMG_1621 IMG_1622 IMG_1619