​ ​រថយន្ត​ដឹកឈើ​ខុសច្បាប់​ជាច្រើន​គ្រឿង ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ​បង្ក្រាប

0


​សៀមរាបៈ លោក​គង បូ​រ៉ាវុធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ ដឹកនាំ​កម្លាំង​បង្ក្រាប​ដោយ​សហការ​ជាមួយ កម្លាំង​បរិស្ថាន​លោក បែន វ​រះ នាយករង​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ ចុះបង្ក្រាប​បទល្មើស​បទ​ល្មើស​ព្រៃឈើ ដែល​បាន​លបលួច​ដឹកជញ្ជូន​ឈើ​រថយន្ត ដោយ​ខុសច្បាប់ នៅ​ថ្ងៃទី ១០ មិនា ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម លាតសន្ធឹង​ពី ស្រុក​ជីក្រែង ទៅ​ឃុំ​ខ្វាវ​។​
​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​បទបញ្ជា​ឲ្យ​គ្រប់​ជំនាញ សហការគ្នា ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ដោយ ខុសច្បាប់​ទៅ​លក់​នៅក្រៅ​ប្រទេស និង​ការ​រុក​រា​ន្ទ​ដីព្រៃ​យក​ធ្វើជា​កម្ម​សិទ្ធ រួមទាំង​ការដឹកជញ្ជូន​ឈើ ដោយ​គ្មាន​ច្បាប់ ទាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្វាវ បាន​សហការ​ជាមួយ សមត្ថកិច្ច​បរិស្ថាន បាន​ពង្រឹង​សាច់ដុំ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្មភាព ថែមទាំង​បាន​បង្ក្រាបបាន​បទល្មើស​ជាច្រើន​ករណី ។​
​ជាក់ស្តែង​ក្នុងថ្ងៃនេះ​កម្លាំងចម្រុះ​បាន ធ្វើ​ឃាត់​រថយន្ត​ដឹក​បទល្មើស​ដោយ​ខុសច្បាប់ ខណៈពេលដែល​រថយន្ត​ដឹក​បទល្មើស​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​បណ្តោយ​ផ្លូវ ក្រាល​គ្រួស​ក្រហម ពី​ភូមិសាស្ត្រ ឃុំ​ខ្វាវ ទៅ​ស្រុក​ជីក្រែង ដែលជា​ប្រភេទ​រថយន្ត​នី​សាន់​ចំនួន​៤​រថយន្ត ព្រមទាំង​បាន​រឹបអូស​យក​ឈើ​មក​រក្សាទុក ហើយ​បានធ្វើការ​ណៃ​នាំ​ដល់​ម្ចាស់​រថយន្ត ឲ្យ​មានការ​ប្រើប្រាស់​លិខិត​ការអនុញ្ញាតិ​ច្បាប់​ត្រឹមត្រូវ ក្នុងនោះ​ក៏បាន​ប្រគល់​រថយន្ត​ជូន​ម្ចាស់​ដើម​វិញ ចំណែក​ឈើ​នៅ​មិនទាន់​ធ្វើការ​វាស់វែង​នោះទេ​។
​លោក​ពៅ ប៊ុនធឿន អភិបាល​នៃ​គ​ណះ​អភិបាលស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា​ចំពោះ​បទល្មើស​គ្រប់រូប​បែប បាន​ណែនាំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ សហកា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចូលរួម​ការពារ និង​ទប់ស្កាត់ បទល្មើស​នានា ដូចជា​បញ្ហា​កា​ចែកចាយ​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហឹ​ង្សា និង​ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ ដើម្បី​ចូលរួម​ជាមួយនិង​គោលនយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ ​ ​ដោយ ព្រុំ  សុខា 
12834451_208443112848958_133509137_n 12825360_208442769515659_343966851_n (1) 12825156_208443939515542_1359733260_n 12804014_208443729515563_271008072_n 10622251_208443486182254_48766955_n