រាជធានីភ្នំពេញ៖ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី១០ខែមិនាឆ្នាំ២០១៦ ដោយមានកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងអង្គការចាយកា បានរៀបចំអង្គសិក្ខាសាលា ស្តីពីការធ្វេីជីកំបុ៉ស្តិ៍ពីសំរាមនិងភក់អាងបង្គន់ នៅមន្ទីរសាធារណការនិងដឹកជព្ជាូនរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរកសិកម្ម មន្ទីរបរិស្ថាននិងផ្នែកពាក់ព័ន្ឋ និងប្រជាកសិករ។រូបមន្តផលិតជីកំប៉ុស្តិ៍ មានវត្ថុធាតុដេីម៣ប្រភេទ គឺ ស្រកីដូង សំរាម និងកាកសំណល់ភក់ពីបង្គន់។





































