កំពង់ស្ពឺ=លោក សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានជំរុញដល់គ្រប់អង្គភាពដែលជាដៃគូពាក់ពន្ធ័ មេត្តារួមគ្នាលើកកម្ពស់សម្អាតបរិស្ថាន និងអនាមយ័ឲ្យបានគ្រាដែលបានអញ្ជើ្ជញជាធបតីតំណាង លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥និងលើកផែនការបន្តឆ្នាំ២០១៦ នៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមានវត្តមាន លោក តុងសេង អភិបាលរងខេត្តកំពង់ស្ពឺដែរ ។
ផ្នែកតាមរបាយការណ៏របស់របស់ មន្ទីរបរិស្ថានខេត្តអានដោយ លោក គាត រង្ស៉ី ប្រធានមន្ទីរបានឲ្យដឹងថា ឆ្នាំ២០១៥ មន្ទីរបានត្រួតពិនិត្យគ្រប់ទីតាំងចញ្ចឹមសត្វទាំង២០កន្លែងក្នុងក្រុងច្បារមនទាំងបរិស្ថាន និងអនាមយ័ ចុះពិនិត្យការទុកដាក់សំណល់រឹង និងរាវ តាមរោងចក្រសហគ្រាស ៧៩ ក្រុមហ៊ុន ត្រួតពិនិត្យការដឹកសម្រាមជុំវិញផ្សាកំពង់ស្ពឺ និងបានធ្វើការបំផុសចលនាមហាជនឲ្យ ឲ្យស្រឡាញ់បរិស្ថាន និងរួមគ្នារើសសម្រាមតាមលំនៅដ្ឋាន ទីប្រជុំជនជាច្រើនកន្លែងក្នុងខេត្ត ។
លោកប្រធានមន្ទីរបន្តថា មន្ទីរបានធ្វើការស្រាវជ្រាវការទន្ទ្រានយកដីក្នុងសហគមន៏ការពារធម្មជាតិ សហការណ៏ទប់ស្កាត់រាល់បទល្មើសឈូសឆាយដីពាក់ពន្ធ័ជាដីក្នុងឧទ្យានជាតិ គីរីរម្យ ។ល។មិនតែប៉ុណ្ណោះបានសហការណ៏ជាមួយ ក្រុមការពារសត្វព្រៃចាប់យកសាចសត្វដុតកម្ទេចចោល និងផ្តន្ទាទោសជនល្មើសបានមួយចំនួនផងដែរ ។
លោកសាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៏ថា ដើម្បីឲ្យបរិស្ថានស្អាតល្អ អង្គភាពរដ្ឋនានាត្រូវរួមគ្នាការពារបរិស្ថាន ក្នុងនោះរាប់តាំងពីការដាក់ធុងសម្រាមនៅក្នុងអង្គភាពផងដែរ ។ លោករដ្ឋលេខាធិការបានបន្តថា មន្ទីរបរិស្ថានជាបង្គោលក្នុងវិសយ័ការងារបរិស្ថានសង្គមនៅមូលដ្ឋានដែលត្រូវបំផុសឲ្យពលរដ្ឋ មន្ត្រីរាជការ ព្រៈសង្ស សិស្សានុសិស្ស ចូលរួមការពារបរិស្ថានទាំងអស់គ្នា ស្វែងយល់ពីការបោះចោលសម្រាម ទប់ស្កាត់ការបង្ហូរវត្ថុរឹង រាវ ចោលពាសវាលពាសកាលជាហេតុបង្កឲ្យខូចបរិស្ថានធ្ងន់ធ្ងរនៅតាមបណ្តារោងចក្រ សហគ្រា ក្រុមហ៊ុនឧស្សាហ៏កម្មនានា ។
រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា តាមប្រសាសន៏លោក បណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាស់តឿនដល់មន្ត្រីបរិស្ថានទាំងអស់គួរត្រូវសិក្សាបំពេញបន្ថែមឲ្យស្របតាមតម្រូវការសមយ័វិទ្យាសាស្ត្រ បច្ចុប្បន្នដែលយើងគ្រប់រូបត្រូវចេះទាំងភាសារ និងកុំព្យូទរ័ ព្រមទាំងមានសញ្ញាបត្រ័គ្រប់គ្រាន់ងាយស្រួលដល់ការដឹកនាំក្នុងអង្គភាពរបស់យើង ។
សូមរំលឹកថា មន្ទីរបរិស្ថានខេត្តមានមន្ត្រីក្របខណ្ឌ័ចំនួន ៣២នាក់ ស្រី០១នាក់ បុគ្គលឹកបណ្តែតមានចំនួន ១០នាក់ មន្ត្រីជាប់កិច្ចសន្យាជាឧទ្យានុរក្ស ចំនួន ៨០នាក់ និងអនុប្រធានមន្ទីរចំនួន០៤នាក់ដែលកំពង់បំរើការងារបច្ចុប្បន្ន ៕




































