VIDEO ឯកឧត្តម សោម ស៊ុន លោក វ័ន ចេ​ន អតីតយុទ្ធជន​ជា​ជនពិការ​ជើង​ទាំងពី​បានទទួល​ផ្ទះមួយ​ខ្នង​

0

​កំពង់ធំៈ ផ្ទះមួយ​ខ្នង​ទំហំ ៤​គុណ​៥ ធ្វើអំពើ​ឈើ ប្រក​ស័ង្ខ​សី ក្រោម​ការ​ជំនួយ ឧបត្ថម្ភ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគមន៍ អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួមទាំង ក្រុមការងារ បាន​សាង់​សង់ផ្ទះ​ជូន​លោក វ័ន ចេ​ន អតីតយុទ្ធជន​និង​ជា​ជនពិការ​ជើង​ទាំងពី នៅ​ថ្ងៃទី​១០​ខែ​មិនា​ឆ្នាំ ២០១៦​។​
​កា​សាង​សង់ផ្ទះ​ជន​អតីតយុទ្ធជន​នេះ គឺ​ត្រូវបាន​ចូលរួម​ពី​សំណាក់ កងរាជអាវុធហត្ថ​ស្រុក​សន្ទុក និង​ផ្នែក​សឹក​រង​ស្រុក ប៉ូលិស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​បានរួម​គ្នា សាង​សង់ផ្ទះ​យ៉ាងសកម្ម ស្ថិតនៅ​ភូមិ​ត្រើយ​អូរ ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ ព្រម ទាំង​បាន​ប្រគល់ជូន លោក វ័ន ចេ​ន និង​ជាការ​យកចិត្តទុកដាក់ ពី​សំណាក់​លោក លោក​ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ក្រុម​ចលនា​យុទ្ធ​១៥៧ សាខា​ខេត្តកំពង់ធំ ។​
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា អតីតយុទ្ធជន បាន​ពិការ​ជើង​ទាំងពី ក្នុងសម័យ​សង្គ្រាម គាត់​បាន​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំងសងខាង ដោយសារ​ជាន់មីន​នៅពេល​កំពុង​ប្រ​យុ​ទ្ឋ​លើ​សមរភូមិ ពាម​អញ្ចាញ ឃុំ​ត្នោតជុំ ក្នុង​ទឹកដី​ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​០៦​ខែមិថុនា​ឆ្នាំ​១៩៩៦ មុនពេល​ទទួលបាន​ផ្ទះ​ថ្មី​នេះ លោក វ័ន ចេ​ន បានរស់នៅ​ក្នុង​ជម្រក​បាក់បែក ធ្លុះធ្លាយ​តូចចង្អៀត ថ្វីត្បិតតែ​គាត់​ជា​ជនពិការ គាត់​មិនបាន​សុំទាន​គេ​ទេ សុខចិត្ត​ចិញ្ចឹមជីវិត​ដ៏​កំសត់​របស់គាត់ ទាំង​កំបុត​ជើង​ទាំងពីរ​ត្រឹម​ជង្គង់ គាត់​បាន​ចែក​ទូក​ដ៏​តូច​មួយ​ដើម្បី​នេសាទ​ត្រី តស៊ូ​ជីវិត​រក​ចំណូល​ពី​ការនេសាទ​ត្រី ដើម្បី​ចិញ្ចឹម​គ្រួសារ ឈ្មោះ វ័ន ចេ​ន បានទទួល​អំណោយ​ពី លើកទឹកចិត្ត​និង​បានផ្តល់​នូវ​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ មានដូចជា ថវិការ​1០​ម៉ឺន​រៀល អង្ករ ១​បេ មី​២​កេស​ទឹកត្រី​១ យួរ​ទឹកស៊ីអ៊ីវ​១ យួរ និង​មាន​សម្ភារ​ផ្ទះបាយ ស្ករស ប៉ី​ចេង ។
​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិ ការ​សឹក​រង​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​ចលនា​យុវជន ក​១៥៧ រួមទាំង​មន្ត្រី​ក្រោម​ឳ​វាទ ដែល​បាន​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ រួមទាំង​កម្លាំង​របស់​កង​រាជ អាវុធហត្ថ​ស្រុក​សន្ទុក និង​សមត្ថកិច្ច​ប៉ូលិស រួមទាំង​ប្រជា​ការពារ ទាំងអស់ ដែល​បាន​ជួយ​ជា​កំលាំងចិត្ត និង កំលាំងកាយ​ក្នុងការ ជួយ​សាង​សង់ផ្ទះ​តាំងពីព្រឹក​រហូតដល់​ល្ងាច បាន​រួចរាល់​ជា​ស្ថាពរ ហើយ​បាន​ប្រគល់ជូន​លោក វ៏​ន ចេ​ន ដែលជា​ជនពិការ និង​ជា​បុរស​ពោះម៉ាយ​ផងដែរ ។​
​ ​ ​ដោយ ប៊ុន រដ្ឋា