ភ្នំពេញ៖អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវនាព្រឹក ថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០១៦ម្សិលមិញនេះ បានចុះអនុវត្តន៍ ត្រួតពិនិត្យនិងផ្អាកអាជីវកម្មបូមខ្សាច់មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ និងអាចប្រឈមនិងការបិតអាជីវកម្មថែមទៀតផង បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន ជាពិសេសេ អាជីវកម្មបូមខ្សាច់មួយកន្លែងនោះខុសបច្ចេកទេសដោយមិនអនុវត្តន៍តាមគោលការស្តង់ដាណែនាំរបស់អាជ្ញាធរថ្នាក់មូលដ្ឋានខណ្ឌឫស្សីកែវក៍ដូចជាគោលការស្តង់ដាណែរបស់សាលារាជធានីភ្នំពេញដែលបានដាក់ជូន ។
អភិបាលរងខណ្ឌឫស្សីកែវទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារ ណះ លោក កូប ស្លេះ បានបញ្ជាក់ថា ក្រោយទទួលបានបទ
បញ្ជាដ៍ក្ដៅគគុកពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោកបានបន្តអនុវត្តន៍ដោយបានអញ្ជើញម្ចាស់អាជីវកម្មបូមខ្សាច់មានទាំងរថយន្ដដឹកដីដឹកខ្សាច់ខាងលើមកអប់រំណែនាំ
ដោយសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៦ កន្លងមកថ្មីៗនេះម្ដងរួចមកហើយ ដោយឡែក ម្ចាស់អាជីវកម្មមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ។
លោក កូប ស្លេះ អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ ទៀតថាម្ចាស់អាជីវកម្មបូមខ្សាច់ខាងលើនេះមិនបានអនុវត្តន៍តាមគោលការស្តង់ដាដែលអាជ្ញាធរមូលដ្ឋានបានដាក់ជូនទេ រដូចជា៖ទី១ធ្វើយ៉ាងណាមិនត្រូវឲ្យមានដក់ទឹកនៅលើដងផ្លូវសាធារណៈរបស់រដ្ឋ ត្រូវកាយបង្ហូរឲ្យអស់ចេញពីផ្លូវ ទី២ត្រូវ មានអាងស្តុបទឹកសម្រាប់លាងឡានមុនបើករថយន្ដដឹកដីដឹកខ្សាច់ចេញពីដេប៉ូមកផ្លូវជាតិដើម្បីជាសវាងការជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ទី៣នៅខាងមុខអាជីវកម្មបូមខ្សាច់នី មួយៗត្រូវតែសម្អាត។
លោកអភិបាលរងខណ្ឌឫស្សីកែវបានបន្តថា ប្រការទាំង៣ចំណុចសំខាន់ៗខាងលើនេះម្ចាស់អាជីវ កម្មបូមខ្សាច់នីមួយៗមិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ។លោកបានបន្តទៀតថា បើនៅតែដូច្នេះ លោកនិង ចាត់វិធានការស្នើរទៅអភិបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីធ្វើសំណើទៅសាលារាជធានីភ្នំពេសុំបិតអាជីវកម្មបូមខ្សាច់នោះចោល និងដើម្បីព្រមានដល់អាជីវកម្មបូមខ្សាច់ដ៍ទៃទៀតដែលមិនអនុវត្តន៍តាមគោលណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសជាងនេះទៅ ទៀតនោះគឺដើម្បីជាសវាងការលើកឡើងឫរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ។ជាចុងក្រោយ លោក កូប ស្លេះ ថា “ម៉ោងនេះពេលនេះ សុខទុក្ខ និងសុខភាព រួមទាំងការលើកឡើងរបស់ ប្រជាពលរដ្ឋគឺសំខាន់បំផុតសម្រាប់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ៕ហាស កំសាន្ដ



































