​សព​បុរស​ម្នាក់​អណ្ដែត​ទឹក​ស្លាប់​ទាំង​ខ្លួន​អាក្រាត​នៅ​ពុំទាន់​ស្គា​ល់ពី​អត្តសញ្ញាណ្ណ​និង​មូលហេតុ​នៃ​ការស្លាប់​នៅឡើយ​ទេ​

0

​​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដោយ​​ស្លាប់​អណ្ដែត​ទឹក​ទាំង​ខ្លួន​អាក្រាតកាយ បង្ក​ឲ្យ​មានការ​ភ័យ ខ្លាច​និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​ទាំង ព្រឹក​ព្រលឹម​នៅវេលា​ម៉ោង​០៦​និង​៣០​នាទី ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ​ត្រើយ​​ខាងកើត ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​មន្ត្រី​សមត្ថកិច្ច​ប៉ុស្ដិ៍​ជ្រោយចង្វារ​បានបញ្ជាក់​ថា ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​អណ្ដែត​ទឹក​នេះ​នូវ​ពុំទាន់​ស្គា​ល់ពី​អត្តសញ្ញាណ្ណ​នៅឡើយ​ទេ មកទល់​ម៉ោង​នេះ ដោយ សមត្ថកិច្ច​បានដាក់​ការសង្ស័យថា ជា​ជន​អានា​ថា​គ្មាន សាច់ ញាតិ និង​ពុំទាន់​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​ជុំនាញ​កោសល្យ​វិ​ច្ច័​យ្យ​កំពុង​ត្រួតពិនិត្យ​សាកសព​ដើម្បី​រក​មូលហេតុ នៃ​ការស្លាប់​ទើប​ហ៊ាន​វាយតម្លៃ​និង សន្និដ្ឋានបានថា​ជា​ករណី​ឃា​តុ​កម្ម​ឫ​ជា​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​នោះ ។​ហាស់ កំសាន្ដ​

photo_2016-03-11_17-59-02 photo_2016-03-11_17-58-58 photo_2016-03-11_17-58-56 photo_2016-03-11_17-58-53